ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​គ្រួសារ​ លោក​ ឆែ ឈឺ​ន ថ្លែងអំណរគុណ​ដល់​សប្បុរសជន ​នៅ​ច្បារអំពៅ​ ដែល​បាន​ជួយ​ថវិកា​ក្នុង​ការ​ព្យាបាល​

​ភ្នំពេញ ៖ ក្រុម​គ្រួសារ​ លោក ​ឆែ ឈឺ​ន មុខរបរ​រត់​ម៉ូតូឌុប ​មាន​ស្រុកកំណើត​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​នៅ​ខណ្ឌ​ច្បារអំពៅ​ ដែល​បានផ្តល់​ថវិកា​ជួយ​ដល់​គ្រួសារ​របស់​លោក ​សម្រាប់​យកទៅ​ទិញ​ឈាម​យកមក​បញ្ចូល​ក្នុងពេលដែល​អ្នកជំងឺ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​។​

​ភរិយា​ លោក​ ឆែ ឈឺ​ន​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៧​ធ្នូ​នេះ​ថា ​ប្តី​របស់​លោកស្រី ​បានជា​សះស្បើយ​ខ្លះ​ហើយ​ បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ជំនាញ ​ក្នុង​មន្ទីរពេទ្យ​សម្ដេចឪ​។ ​ហើយ​នៅពេលដែល​ប្តី​អ្នកស្រី​កំពុងធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ហើយ​កំពុងមាន​ការខ្វះខាត​ផង ​ក៏​ស្រាប់​តែមាន​បងប្អូន​ជា​សប្បុរសជន​នៅ​ច្បារអំពៅ​បានផ្តល់​ថវិកា​ជា​បន្ត​បន្ទាប់​ ជួយ​ដល់​គ្រួសារ​នាង​ខ្ញុំ ​ទុក​សម្រាប់​ទិញ​ថ្នាំ​ទិញ​ឈាម​យកមក​បញ្ចូល​មុន​ពេល​វះកាត់ ​ឥឡូវ​បាន​ធូរស្រាល ​និង​បាន​អង្គុយ​ហូបបាយ​ខ្លួនឯងបាន​ថែមទៀត​។​

គ្រួសារ​ លោក​ ឆែ ឈឺ​ន បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​នៅ​ច្បារអំពៅ ​ដែល​បាន​ជួយ​ជា​ថវិកា​ដល់​ លោក​ ឆែ ឈឺ​ន បាន​យកមក​ទិញ​ថ្នាំ​ក្នុងការ​ព្យាបាល​ជំងឺ​រហូត​បានជា​សះស្បើយ​។ ​នេះ​ជា​គុណ​ដ៏​ធំ​ដែល​គ្រួសារ​លោក ​ឆែ ឈឺ​ន ចងចាំ​ជានិច្ច​មិនអាច​បំភ្លេច​គុណ​សប្បុរសជន​នៅ​ច្បារ​អំពៅ​បានឡើយ​។​ ពិតជា​ខ្មែរ​ជួយ​ខ្មែរ​មែន​៕​