ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ពីទីហ្វុងម៉ាតម៉ូ បង្កការខាតបង់ជាង ២០០ លានដុល្លារ នៅវៀតណាម
ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងដោយសារតែព្យុះទីហ្វុងម៉ាតម៉ូ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដោយបណ្ដាលឱ្យមនុស្ស ១៨ នាក់ស្លាប់ និងបាត់ខ្លួន ផ្ទះសម្បែងរាប់សែនខ្នងត្រូវជន់លិច និងហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតយ៉ាងដំណំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

គិតត្រឹមល្ងាចថ្ងៃសុក្រ របាយការណ៍បឋមពីតំបន់ដែលរងផលប៉ះពាល់បានប៉ាន់ប្រមាណថា ការខាតបង់សរុបមានចំនួនជាង ៥,៤៥ ទ្រីលានដុង (ប្រហែល ២០៧ លានដុល្លារអាមេរិក)។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់វារីអគ្គិសនី ចំណុះឱ្យក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ខេត្ត Thai Nguyên បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត គិតជាទឹកប្រាក់ប្រហែល ២,៤ ទ្រីលានដុង បន្ទាប់មកខេត្ត Cao Bằng ២ ទ្រីលានដុង និងខេត្ត Lạng Sơn ១,០៥ ទ្រីលានដុង។

ទឹកជំនន់បានបង្កការជន់លិចផ្ទះសម្បែង ប្រមាណជាង ២៣០ ០០០ ខ្នង នៅទូទាំងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ខណៈជន់លិច ឬបំផ្លិចបំផ្លាញផលដំណាំ រួមទាំងស្រូវ ជាង ២៥ ០០០ ហិចតា។
គួរគូសបញ្ជាក់ថា តំបន់ភាគកណ្ដាល និងខាងជើងវៀតណាមបានរងនូវការវាយប្រហារដោយផ្ទុះទីហ្វុងជាបន្តបន្ទាប់នៅឆ្នាំនេះ ដែលបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដោយសារភ្លៀងធ្លាក់ខ្លាំងជោគជាំ ការរអិលបាក់ដី ជំនោរទឹកសមុទ្រ ព្យុះកំបុងត្បូង និងខ្យល់កន្រ្តាក់ខ្លាំងក្លាជាដើម។
ម៉ាតម៉ូ គឺជាទីហ្វុងចុងក្រោយបំផុតដែលវាយប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍ ពោលគឺត្រឹមតែ ៧ ថ្ងៃប៉ុណ្ណេះ ក្រោយទីហ្វុងប៊ូឡូយ វាយប្រហារតំបន់ភាគខាងជើងក្បែរកណ្ដាលវៀតណាម ដោយសម្លាប់មនុស្សជាង ៥០ នាក់៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


