ព័ត៌មានជាតិ
៨ ខែ ឆ្នាំ ២០២៥ ទេសចរបរទេសមកទស្សនារាជធានីភ្នំពេញមានជាង ១ លាន ៣ សែននាក់ កើនឡើង ១១៧%
បើតាមលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញថ្លែងនៅក្នុង “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ ២០២៥” ថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ ទទួលទេសចរអន្តរជាតិមកទស្សនាប្រមាណ ១ ៣៤១ ៦៥៣ នាក់ កើនឡើង ១១៤% បើធៀបឆ្នាំ ២០២៤។
លោក ហួត ហៃ បានកត់សម្គាល់ពីចំនួនទេសចរបរទេស ដែលធ្វើដំណើរមកកម្សាន្តនៅរាជធានីភ្នំពេញមានការកើនឡើងវិញជាបណ្ដើរៗ ក្រោយពេលនៃវិបត្តិជំងឺកូវីដ-១៩។

ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៤ រាជធានីភ្នំពេញទទួលបានទេសចរសរុបចំនួន ១១ ៥៨៨ ៦៤០ នាក់ កើនឡើង ៤៨% បើប្រៀបធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះទេសចរជាតិចំនួន ៩ ៣២០ ៣៨៧ នាក់ និងទេសចរអន្តរជាតិចំនួន ២ ២៦៨ ២៥៣ នាក់។
សម្រាប់ឆ្នាំ ២០២៥ នេះ គិតត្រឹមខែសីហា រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរសរុបចំនួន ៨ ៣៦៧ ៤១២ នាក់ ក្នុងនោះទេសចរជាតិចំនួន ៧ ០២៥ ៧៥៩ នាក់ និងទេសចរអន្តរជាតិមានចំនួន ១ ៣៤១ ៦៥៣ នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ឃើញថា ទេសចរជាតិបានកើនឡើង ២០៤% និងទេសចរអន្តរជាតិបានកើនឡើង ១១៧.១០%។

រាជធានីភ្នំពេញបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ចំនួន ១ ៥៥៩ អាជីវកម្ម ដែលរួមមាន សណ្ឋាគារ អាផាតម៉ិន ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ស្ប៉ា ម៉ាស្សាសុខភាព មណ្ឌលកម្សាន្ដទេសចរមនុស្សពេញវ័យ សេវាកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ និងមានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ១ ពាន់នាក់ សម្រាប់ផ្ដល់សេវាកម្មដល់ទេសចរជាង ១២ ភាសា។
នៅចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ក្នុងគោលបំណងប្រមូលផ្ដុំអ្នកជំនាញមានបទពិសោធន៍ល្អៗជាច្រើនពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងថ្នាក់ដឹកនាំសហគមន៍មូស្លីម ដើម្បីស្វែងយល់ពីលទ្ធភាព បញ្ហាប្រឈម និងកាលានុវត្តភាពនានា ក្នុងការទទួលនិងចាប់យកចំណែកនៃទីផ្សារទេសចរណ៍មូស្លីម។
ពាក់ព័ន្ធការជំរុញទាក់ទាញទេសចរមូស្លីមមកទស្សនាប្រទេសកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ទេសចរមូស្លីមជាទីផ្សារគោលដៅដ៏ចម្បងមួយ ដែលជួយរុញកំណើនទេសចរបរទេសមកកម្សាន្តក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តីបានបង្ហាញទិន្នន័យអត្រាកំណើនទេសចរមូស្លីមនៅលើពិភពលោកបានកើនឡើង ២៥% នៅឆ្នាំ២០២៤ បើប្រៀបធៀបឆ្នាំ ២០២៣ និងមានកំណើន ១០% បើប្រៀបធៀបមុនផ្ទុះវិបត្តិជំងឺកូវីដ ១៩។ ឆ្នាំ ២០២៥ រំពឹងថា ទេសចរមូស្លីមនៅលើពិភពលោកនឹងកើនឡើងដល់ប្រមាណ ១៨៦ លាននាក់ ហើយតាមការព្យាករណ៍ឆ្នាំ ២០៣០ នឹងកើនដល់ ២៤៥ លាននាក់។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងបន្តថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលដៅទាក់ទាញទេសចរមកពីប្រទេសមូស្លីម តាមរយៈជំរុញការផ្សព្វផ្សាយ និងការអភិវឌ្ឍទីផ្សារទេសចរណ៍ដែលឆ្លើយតបនិន្នាការនិងតម្រូវការទេសចរមូស្លីម។
ក្នុងឆ្នាំ ២០២៤ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាទទួលបានទេសចរបរទេសមកកម្សាន្តមានចំនួន ៦.៧ លាននាក់ ហើយក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៥ ទេសចរបរទេសមកទស្សនាប្រទេសកម្ពុជាមានចំនួន ៤ លាន នាក់ ក្នុងនោះទេសចរមូស្លីមមានចំនួនប្រមាណជាង ២៥ ម៉ឺននាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


