ព័ត៌មានជាតិ
កម្ពុជា-ហ្វីលីពីន នឹងបន្តរីកចម្រើនជាមួយគ្នាលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកវិទ្យា
អនុប្រធានព្រឹទ្ធសភាកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន បានលើកឡើងថា កម្ពុជា និងហ្វីលីពីន នឹងបន្តរីកចម្រើនជាមួយគ្នាលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

ការលើកឡើងរបស់ភាគីទាំងពីរ គឺបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ខណដែលក្នុងជំនួបនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសភា កសិកម្ម អប់រំ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងលោកស្រី Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ដែលកាន់តែរឹងមាំ បន្ទាប់ពីមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតកំពូលរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីហ្វីលីពីននាពេលថ្មីៗនេះ។
លោកអនុប្រធានព្រឹទ្ធសភា បានលើកឡើងដោយកត់សម្គាល់ថា ហ្វីលីពីន ជាសមាជិកដ៏សំខាន់ក្នុងតំបន់អាស៊ាន ដែលជាកម្លាំងចលករមួយអាចជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងអាស៊ានឱ្យកាន់តែរឹងមាំ និងធន់នឹងវិបត្តិខាងក្រៅបាន។ ជាក់ស្តែង កំណើននៃការនាំចេញអង្ករ គ្រាប់ធញ្ញជាតិ ផលិតផលកសិកម្ម និងទំនិញជាច្រើនមុខទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារហ្វីលីពីន។

ចំពោះមុខបញ្ហារបស់អន្តរជាតិ និងទាំងក្នុងតំបន់អាស៊ាន លោកអនុប្រធានព្រឹទ្ធសភា និងលោកស្រីឯកអគ្គរដ្ឋទូត យល់ស្របថា ហ្វីលីពីន និងកម្ពុជា ត្រូវចាប់យកឱកាសក្នុងបញ្ហាប្រឈមក្នុងស្ថានភាពពិភពលោកបែបនេះ ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងបន្តការរីកចម្រើនជាមួយគ្នាលើវិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


