ព័ត៌មានអន្ដរជាតិ
ត្រាំ និយាយជាមួយម្ចាស់ពាន ក្រោយសេតវិមានរិះគន់កម្មាធិការណូបែលជ្រើស «នយោបាយជាងសន្តិភាព»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រទី១០ តុលាថា ម្ចាស់រង្វាន់ណូបែលសន្តិភាព María Corina Machado បានទូរស័ព្ទទៅលោកថា នាងកំពុងទទួលយកពានរង្វាន់ជាកិត្តិយសរបស់លោកត្រាំ បន្ទាប់ពីពីសេតវិមានចោទប្រកាន់គណៈកម្មាធិការណូបែលជ្រើសរើស «នយោបាយជាងសន្តិភាព» ។

តាមការចុះផ្សាយពី Reuters សេតវិមានបានរិះគន់ការសម្រេចចិត្តរបស់គណៈកម្មាធិការ ក្នុងការផ្តល់រង្វាន់ដល់មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា ជាជាងទៅឲ្យលោកត្រាំ ដែលបានធ្វើយុទ្ធនាការយ៉ាងខ្លាំងដើម្បីទទួលបានការសរសើរ ហើយជារឿយៗបានលើកឡើងពីតួនាទីរបស់គាត់ ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់អន្តរជាតិ។
អ្នកនាំពាក្យសេតវិមានលោក Steven Cheung បានសរសេរនៅលើ X ថា ប្រធានាធិបតីត្រាំ នឹងបន្តធ្វើកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់ជម្លោះ និងជួយសង្គ្រោះជីវិត។ គាត់មានបេះដូងមនុស្សធម៌ ហើយនឹងមិនមាននរណាម្នាក់ដូចគាត់ដែលអាចរំកិលភ្នំដោយឆន្ទៈដ៏មុតមាំ។ លោកបានអះអាងបន្ថែមទៀតថា គណៈកម្មាធិការណូបែលបានបង្ហាញជាថ្មីម្តងទៀតថា ឲ្យតម្លៃនយោបាយជាងសន្តិភាពទៅវិញ។
ថ្លែងនៅថ្ងៃដដែល លោកត្រាំបានបដិសេធពីការរិះគន់ដោយផ្ទាល់ទៅលើការសម្រេចចិត្តនេះ ប៉ុន្តែបានអះអាងសម្រាប់ការដោះស្រាយជម្លោះជាច្រើន ដោយលោកបញ្ចាក់ប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា លោកស្រី Machado មានចិត្តល្អ នាងបានប្រគល់ពានរង្វាន់មួយនោះដល់លោករួចហើយ។ ក្រោយទទួលបានពានភ្លាម នាងថា «ខ្ញុំទទួលយកវាដោយកិត្តិយសរបស់អ្នក ពីព្រោះអ្នកពិតជាសក្តិសមនឹងទទួលបានវា» ។
ទោះបីជាយ៉ាងណា ក្នុងអំឡុងពេលប្រាំបួនខែចុងក្រោយនៃអាណត្តិទីពីរ លោកត្រាំ បានបង្ហាញខ្លួនគាត់ជានិមិត្តរូបនៃសន្តិភាព ដោយអះអាងនូវកិត្តិយសសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយជម្លោះឥណ្ឌា និងប៉ាគីស្ថាន និងការធានាបទឈប់បាញ់នៅមជ្ឈិមបូព៌ា ហើយបានធ្វើយុទ្ធនាការយ៉ាងសកម្មសម្រាប់ពានរង្វាន់នេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានទីនេះ៖
តើម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ លោកស្រី María Corina Machado ជានរណា?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


