ព័ត៌មានជាតិ
មេសិទ្ធិមនុស្សកម្ពុជា ត្រៀមប្តឹងក្រោយថៃចាក់សំឡេងខ្មោចខ្លាំងៗពេលយប់រំខានដំណេកពលរដ្ឋនៅព្រំដែន
លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហើបឱ្យដឹងថា កម្ពុជាកំពុងរៀបចំលិខិតបណ្តឹងជាផ្លូវការ ជុំវិញករណីភាគីថៃ ប្រើឧបករណ៍បំពងសំឡេងខ្លាំងៗនាពេលយប់ រំខានដល់ដំណេករបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់មានជម្លោះ។ យ៉ាងណាមិញ ពាក្យបណ្តឹងនេះ ពុំទាន់ដឹងច្បាស់ថា ប្តឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិ ឬស្ថាប័នពាក់ព័ន្ធណានោះទេ។

ដំណើរការរៀបចំនីតិវិធីបណ្តឹងនេះ បន្ទាប់ពីនៅវេលាម៉ោង១១យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៥ ភាគីថៃបានចាក់ធុងបាស់សំឡេងខ្មោច និងភ្លេងរន្ធត់ខ្លាំងៗ ធ្វើឱ្យពលរដ្ឋភ័យខ្លាច និងសម្រាកមិនបាននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់មានជម្លោះ។
ក្រោយហេតុការណ៍នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការព្រួយបារម្ភពីសុខភាព និងអារម្មណ៍របស់ប្រជាជនទាំងចាស់ទាំងក្មេងនិងអ្នកមានជម្ងឺដែលកំពុងត្រូវបានរំខានដោយសំឡេងបំពងរបស់ទាហានថៃ។ ជាមួយនឹងការព្រួយបារម្ភនេះ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងរៀបចំលិខិតបណ្តឹងមួយច្បាប់ដើម្បីអន្តរាគមន៍លើបញ្ហានេះ។ នេះបើតាមលោក កែវ រ៉េមី ដែលបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១១ ខែតុលា។
សូមជម្រាបថា មុនចាក់ធុងបាស់នៅពេលយប់ ក្រុមទាហានថៃ ក៏បានដឹកគ្រឿងចក្រមកឈូសឆាយនៅភូមិព្រៃចាន់ នៅពេលព្រឹក ក្រោមលេសរាវរកមីន ដែលសកម្មភាពនេះបានរំលោភដែនអធិបតេយ្យភាពកម្ពុជា ខណៈក្រុមការងារដោះមីនមនុស្សធម៌ទ្វេភាគីបានកំពុងធ្វើការលើរឿងនេះ។
យ៉ាងណាមិញ នៅម៉ោងជាង៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានសភាពស្ងប់ស្ងាត់ធម្មតា ដោយកងកម្លាំងថៃមិនមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ទេ ក្រោយជនជាតិថៃចាក់ធុងប៉ាសជាសំឡេងខ្មោច-ឆ្កែព្រុស ទ្រហឹងអឺងកង រំខានដំណេកពលរដ្ឋខ្មែររស់នៅទីនោះ១យប់ទល់ភ្លឺ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


