កីឡា
៥ក្រុម រកបាន ៣ ពិន្ទុដូចគ្នា ក្នុងសប្តាហ៍ទី១ ស្វាយរៀងខាប់អាយុ១៥ឆ្នាំ លើកទី២
ការប្រកួត ស្វាយរៀងខាប់អាយុ ១៥ ឆ្នាំ លើកទី២ បានបញ្ចប់សប្តាហ៍ទី១កាលពីចុងសប្តាហ៍កន្លងទៅនេះដោយគ្មានការប្រកួតណាបញ្ចប់ដោយលទ្ធផលស្មើគ្នាឡើយ។

គូបើកឆាក វគ្គសន្សំ ក្នុងពូល ពូល «ក» ក្រុមយុវជន សសយក ស្រុកចន្ទ្រា បានចាញ់ ក្រុមយុវជន CRS Sport ដោយលទ្ធផល ៥-១ កាលពីវេលាម៉ោង ២:00 រសៀល ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ ២០២៥ ហើយវេលា ៣:៣០នាទីរសៀល ក្រុមយុវជន គោព្រៃភូមិស្វាយធំ បានឈ្នះយ៉ាងតឹងលើ ក្រុមយុវជន សសយក ស្រុកកំពង់រោទិ៍ ១-០។

ការប្រកួតនៅពូល «ខ» ក្រុមយុវជន Young Star បានចាញ់ ក្រុមសាមគ្គីកីឡា ០-៦ នៅវេលាម៉ោង ៨:០០ព្រឹក ថ្ងៃអាទិត្យ ទី១២ ខែតុលា ហើយវេលាម៉ោង ២:០០រសៀល ក្រុមយុវជន សសយក ស្រុកស្វាយទាប បានចាញ់ ក្រុមយុវជនសាមគ្គី យ៉ាងធ្ងន់ ០-៧។

នៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃអាទិត្យដដែល ក្រុមព្រះខ័នរាជស្វាយរៀងអាយុ ១៥ ឆ្នាំ បានយកឈ្នះ ក្រុមយុវជន សសយក សង្កាត់ស្វាយតឿ ដោយលទ្ធផល ៧-០ សម្រាប់ការប្រកួតនៅក្នុងពូល «ឃ»។

និយាយរួម ក្រុម CRS Sport, គោព្រៃភូមិស្វាយធំ សាមគ្គីកីឡា យុវជនសាមគ្គី និង ក្រុមព្រះខ័នរាជស្វាយរៀងអាយុ១៥ឆ្នាំ ទទួលបាន ៣ ពិន្ទុដូចគ្នាសម្រាប់ការប្រកួតសប្តាហ៍ទី១ ហើយសរុបការប្រកួតទាំង ៥ មានគ្រាប់បាល់ចំនួន ២៧ គ្រាប់។

ការប្រកួតស្វាយរៀងអាប់អាយុ១៥ឆ្នាំ លើកទីនេះ មាន ១៥ក្រុម មកពីបណ្តាស្រុក-ក្រុង ទាំង ៨ ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍លើកទី២នេះ។ រូបមន្តនៃការប្រកួតគឺ បែងចែកជា ៤ ពូល ក្នុងនោះ ៣ ពូលមាន ៤ ក្រុម និង ១ ពូលមាន ៣ ក្រុម ដោយធ្វើការប្រកួតចំនួន២ជើង និងយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ៨ក្រុមបន្តទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


