ព័ត៍មានទាន់​ហេតុការណ៏
Search

វី​ជេ រតនា បង្ហាញ​អារម្មណ៍​រំជួលចិត្ត ​អាណិត​ភរិយា ដែល​កំពុង​ពពោះ​កូន​ទី​២

​ភ្នំពេញ​ ​៖ ​តារា​ប្រុស​វី​ជេ រតនា ក្រោយពេល​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ និង​សាង​សុភមង្គល​ស្នេហា​ជាមួយ​ភរិយា​ស្របច្បាប់ ​រហូត​ឈានដល់​ការទទួលបាន​កូនប្រុស​ម្នាក់​ជា​តំណក់​ឈាម​រួមគ្នា​ហើយ​នោះ​ បច្ចុប្បន្ន​ តារា​ប្រុស​រូបនេះ​ ក៏​កំពុងតែ​ត្រៀម​ស្វាគមន៍​នូវ​កាដូ​ចំណងដៃ​កូន​ទី​២​ ដែល​កំពុងតែ​ស្ថិត​នៅ​ក្នុង​ផ្ទៃពោះ​ភរិយា​ដ៏​ល្អ​ទៀត​ផង​។​

ទន្ទឹមគ្នា​ដែល​បច្ចុប្បន្ន​ លោក​ ក៏បាន​ក្លាយជា​ស្វាមី​ និង​ឪពុក​ដ៏​ល្អ​ផង​នោះ​វី​ជេ រតនា មុន​នេះ​បាន​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​អាណិត​ដល់​ភរិយា​អំឡុងពេល​ត្រៀម​សម្រាលកូន​ទី​២​បែបនេះ​ថា ​ឮ​ពាក្យ​ប្រពន្ធ​ពោល​អញ្ចឹង​ហើយ ​មាន​អារម្មណ៍​ថា​ អាណិត​គាត់​ណាស់ ​កំពុង​អង្គុយ​ញ៉ាំ​បាយ​ពីរ​នាក់​គាត់ គាត់​និយាយ​ថា ៖ ​មាន​អារម្មណ៍​ថា ​ខ្លាច​ណាស់​ប្តី ព្រោះ​មិនទាន់​ភ្លេច​អារម្មណ៍​កាល​ពេល​ឈឺពោះ​កូន​ទី​១​នោះ​ទេ​ ឮ​ហើយ ​ខ្ញុំ​ក៏​ប្រាប់​ទៅ​គាត់​វិញ​ភ្លាម​ថា ​កុំ​អារម្ភ​អ្វី​ បង​នឹង​នៅ​ជិត​អូន​ជានិច្ច​ មិន​អី​ទេ​ប្រពន្ធ​។​

វី​ជេ រតនា បាន​រៀបរាប់​ទៀត​ថា ព្រោះ​កាល​កូន​ទីមួយ​គាត់​ទ្រាំ​ឈឺពោះ​អស់​រយៈពេល​ជិត​១២​ម៉ោង​ដោយសារ​ចង់​សម្រាល​តាមបែប​ធម្មជាតិ តែដោយសារ​ស្បូន​មិន​បើក ទើប​សម្រេចចិត្ត​ធ្វើការ​វះកាត់​ដោយសារ​គាត់​ឈឺ​ទ្រាំលែងបាន​។

អាណិត​ប្រពន្ធ​ស្ទើរ​ខ្លោចចិត្ត នេះហើយ​ជា​មូល​ហេតុដែល​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ខ្លាច និង ចងចាំ​នូវ​អារម្មណ៍​ឈឺពោះ​នា​ពេលនោះ​មិនទាន់​ភ្លេច។

បន្ថែម​ពីលើ​នេះ ​តារា​ប្រុស​វី​ជេ រតនា បាន​លើកឡើងថា នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​ ពួកយើង​ត្រៀម​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​បន្ថែម​ម្នាក់​ទៀតហើយ។ បង​សូមទោស​ ដែល​បង​មិន​អាច​ឈឺ​ជំនួស​អូន​បាន តែ​បង​នឹង​នៅ​ក្បែរ​អូន​លើកទឹកចិត្ត​អូន ផ្តល់​ភាព​កក់ក្តៅ​ឲ្យ​អូន ណា​ប្រពន្ធ​សំឡាញ់ កុំ​ភ័យ កុំ​ខ្លាច​កុំ​បារម្ភ អូន​និង​កូន​ជា​កែវភ្នែក​និង​ជា​អ្វីៗ​គ្រប់យ៉ាងរ​បស់បង​។​អ្វី​ដែរ​ខ្ញុំ​ទទួលបាន​ពី​គ្រួសារ​ដ៏​តូច​មួយ​នេះ​គឺ សេចក្ដីសុខ សុភមង្គល​សន្យា​ជាមួយ​បង​ណា ថែរក្សា​គ្នា​ដល់​ចាស់​កោង​ខ្នង​ណា​អូន ​មិន​យូរ​ទេ​ត្រឹមតែ​២១.៩០០​ថ្ងៃ ទៀត​ទេ​។​

វី​ជេ រតនា ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នា​ថា​ ជា​តារា​សម្តែង​ និង​ជា​ពិធី​ករ​ប្រុស​ ដែលមាន​ប្រជាប្រិយភាព​គួរសម​របស់​ខ្មែរ លោក​មាន​ប្រពន្ធ​ ឈ្មោះថា លឹម លីហ្សា អ្នកនាង​ក៏​ធ្លាប់ជា​អតីត​ Freshy Girl ខណៈ​ដែល​បច្ចុប្បន្ន ​ពួកគេ​ក៏​ក្លាយទៅជា​ឪពុក​-​ម្តាយ​របស់​កូន​ទី​២​ផង​នោះ​។

តារា​សម្តែង​រូប​សង្ហា ​វី​ជេ រតនា បានសម្រេច​បញ្ចប់​ភាព​នូវ​លីវ​ដោយ​ដឹក​ដៃ​ភរិយា​របស់ខ្លួន​ចូល​រោង​ជ័យ​ក្រាប​ផ្ទឹម​ក្បាល​ដល់​កន្ទេល ​កាលពី​ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ​២០១៦​កន្លងទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114