ព័ត៌មានជាតិ
លោក ឆាំង យុ ៖ ការប្រើសំឡេងរំខានដោយយោធាថៃ ជាអាកប្បកិរិយា «ក្មេងខ្ចី» និង «មិនគោរពច្បាប់អន្តរជាតិ»
យោធាថៃ ត្រូវបានចោទប្រកាន់ថា បានបន្តយុទ្ធនាការបំភិតបំភ័យផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ព្រំដែន ជាមួយអាកប្បកិរិយា ដែលត្រូវបានពិពណ៌នាថា «ក្មេងខ្ចី» និង «មិនគោរពច្បាប់អន្តរជាតិ»។

ការបន្លឺសំឡេងរំខាននៅពេលយប់ដោយឧបករណ៍បំពងសំឡេងចេញពីរថយន្តរបស់យោធាថៃ ត្រូវបានកត់សម្គាល់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការព្រួយបារម្ភចំពោះ បញ្ហាផ្លូវចិត្តរបស់ជនស៊ីវិលកម្ពុជា។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងក្នុងអត្ថបទមួយថា ការប្រើសំឡេងរំខានបែបនេះ មិនមែនជាយុទ្ធសាស្ត្រដែលបង្ហាញពីភាពច្នៃប្រឌិត ឬសមត្ថភាពយោធាទេ ប៉ុន្តែជាសកម្មភាពមិនសមរម្យដែលបង្ហាញពីអត្តចរិតក្មេងខ្ចី និងការខ្វះគោរពច្បាប់។
“វិន័យ វិជ្ជាជីវៈ និងការគោរពនីតិរដ្ឋ គឺជាសញ្ញានៃកងយោធាដែលមានគុណភាព។ កងយោធាណាមួយដែលយាយីលើជនស៊ីវិលស្លូតត្រង់ គឺមិនអាចត្រូវបានចាត់ទុកថា ស្ថិតក្រោមស្ដង់ដាពិភពលោកនៃវិជ្ជាជីវៈយោធាបានទេ”។ លោកឆាំង យុ បានបញ្ជាក់។

លោកបន្ថែមថា អត្តចរិតបែបនេះរបស់យោធាថៃ កាន់តែបង្ហាញពីគោលនយោបាយមុខពីរ រវាងការបង្ហាញភាពសន្តិភាពលើឆាកអន្តរជាតិ និងការប្រព្រឹត្តទង្វើរំខានដល់ជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលស្ថិតនៅក្រៅព្រំដែននៃស្ថាប័នវិជ្ជាជីវៈ ដូចជា អ្នកលេង ជនពាល ចោរប្លន់ ឬជនល្មើសច្បាប់ជាដើម។
លោក ឆាំង យុ បានអំពាវនាវឲ្យមានការឆ្លើយតបដោយការថ្កោលទោសចំពោះអត្តចរិតក្មេងខ្ចីមិនសមរម្យរបស់អ្នកជិតខាងកម្ពុជា និងឆ្លើយតបដោយការតាំងចិត្តដ៏ឱឡារិក និងសេចក្តីថ្លៃថ្នូរថា ប្រជាជាតិកម្ពុជា មិនប្រព្រឹត្តទង្វើដោយគ្មានការទទួលខុសត្រូវបែបនេះទេ ហើយកម្ពុជាក៏មិនរាថយដោយសារទង្វើក្មេងខ្ចីរបស់យោធាថៃបែបនេះដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


