ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអ លើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសម្តែងការចូលរួមអបអរសាទរ”ការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអ លើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងការសាទរបែបនេះកាលពីព្រឹកថ្ងៃអង្គារ ៧ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ខណៈអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី ៨។

សូមបញ្ជាក់ថា កិច្ចប្រជុំស្ដីពី”ការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអ លើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា” នាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែតុលា ឆ្នាំ ២០២៥។

លោកវរសេនីយ៍ឯក ងៀន ទិនលីញ (Nguyễn Tấn Linh) មេបញ្ជាការរងយោធភូមិភាគីទី ៧ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


