ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្លាប់តែ​រិះគន់ ប៊ុត សីហា ពេលនេះ ម៉ៃ សុគន្ធ បែរជា​ពោល​ពាក្យ​អាណិត​និង​ចង់​ហៅ​ឲ្យ​ចូល​ច្រៀង​នៅ​ផលិតកម្ម​ជាមួយ​ទៀត​

​ភ្នំពេញ ​៖ មហាជន​មាន​ដឹង​ទេ​ថា​តើ​មកពី​កត្តា​អ្វី ដែល​នាំ​ឲ្យ​តារាចម្រៀង​រៀមច្បង​​ឈ្មោះ​ជាតារា​កំពូល​ទើស​ប្រចាំ​ប្រទេស​លោក ម៉ៃ សុគន្ធ បាន​កែប្រែ​ចិត្ត​ពី​ការរិះគន់​ មក​បង្ហាញ​ក្តី​អាណិត​ដល់​សិស្ស​ប្អូន​លោក ប៊ុត សីហា តាមរយៈ​ការចង់​នាំចូល​ផលិតកម្ម​ជាមួយគ្នា​ផង​នោះ​។​ ករណីនេះ​ ​ប្រហែល​ជាអាចធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួនធំ​កំពុង​ចង់ដឹង​និង​ភ្ញាក់ផ្អើល​ខ្លះ​ហើយ​។​

​ជាការ​ពិតណាស់​មហាជន​ច្បាស់​ជា​ដឹង​ហើយ​ថា​កន្លងមក​រវាង​លោក​ប៊ុត សីហា និង​លោក ម៉ៃ សុគន្ធ ហាក់ដូចជា​មិនសូវមាន​ការចុះ​សម្រុង​គ្នា​នោះឡើយ ​ខណៈដែល​រឿយៗ​រៀមច្បង​លោក ម៉ៃ សុគន្ធ តែង​ទម្លាយ​ការរិះគន់​ដោយ​បើកចំហ​គ្មាន​ការយោគយល់​ឬ​យល់មុខ​សិស្ស​ប្អូន​រូបនេះ​ឡើយ​។​ប៉ុន្តែ​ពេលនេះ​អ្វី​ដែលជា​ចម្ងល់​របស់​មហាជន​គឺ​លោក ម៉ៃ សុគន្ធ បែរ​ជា​ទម្លាក់​ដាវ​អាជ្ញាសឹក​បញ្ចប់​ការរិះគន់ ​បែរ​មក​ពោល​ពាក្យ​អាណិត ប៊ុត សីហា ទៅវិញ​។​

ជាក់​ស្ដែង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ម៉ៃ សុគន្ធ ថ្មីៗ​នេះ​បានប្រកាស​ជំហរ​របស់ខ្លួន​ភ្ជាប់​នឹង​រូបភាព ប៊ុត សីហា ដោយ​ការ​បញ្ជាក់ថា​ ខ្លួន​មាន​ចេតនា​ចង់​ឲ្យ​លោក ប៊ុត សីហា មក​ចូល​ច្រៀង​នៅ​ផលិតកម្ម​មួយ​ដែល​លោក​(​ម៉ៃ សុគន្ធ​)​កំពុង​ឈរជើង​បច្ចុប្បន្ន​ជាមួយគ្នា​ព្រោះថា​កន្លងមក​ក្រោយពេល​ចេញពី​ហង្ស​មាស​លោក ប៊ុត សីហា មានតែ​ចម្រៀង​សុទ្ធ​ចំណែក​ឯ​​MV​គឺ​ពុំមាន​ការផលិត​នោះឡើយ​។​

តារា​ប្រុស​ដែល​មហាជន​ស្គាល់​គ្រប់គ្នា​លោក ម៉ៃ សុគន្ធ បានបញ្ជាក់​ដូច្នេះ​ថា ​ឮ​ចឹ​ង​ក្តៅចិត្ត​ហ្មង​ប៊ុត សីហា មក Zoom Music មក​ខ្ញុំ​និង​ក្រុមការងារ​នឹង​ត្រៀម​ចេញ​ជា​MV អោយ ទោះជា​ក្រុមការងារ​តូចតាច​ក៏មាន​២​ឬ​៣ MV អោយ​ដែរ​កុំអោយ​ល្បី​បានតែ​ចម្រៀង​គ្មាន​MV​មើល​។​ប៉ុន្តែ​តាមរយៈ​នេះដែរ​គេ​ពុំទាន់​ដឹង​ទេ​ថា ​បណ្តាលមកពី​មូលហេតុ​អ្វី​ ​បានជា​លោក ម៉ៃ សុគន្ធ ​​​​​​ចង់​ទាញយក ប៊ុត សីហា មក​ច្រៀង​ផលិតកម្ម​ជាមួយ​នៅឡើយ​ទេ​។​

សូម​រម្លឹកថា​តារាចម្រៀង​ប្រុស​ដែល​ត្រូវជា​រៀមច្បង​លោក ម៉ៃ សុគន្ធ គ្រាកន្លងមក​លោក​តែងតែ​បញ្ចេញ​ប្រតិកម្ម​រិះគន់​មួយចំនួន​ក្រោយ​ពេលដែល​តារា​ប្រុស​លោក ប៊ុត សីហា បែកធ្លាយ​នូវ​រឿងរ៉ាវ​អាស្រូវ​មួយចំនួន​​​​​។ ​ប៉ុន្តែ​បន្ទាប់ពី​ការរិះគន់​នោះ​ ពេលនេះ​ក៏​ស្រាប់តែ​លោក ម៉ៃ សុគន្ធ បាន​បន្ទន់ចិត្ត​មក​អាណិត​លោក ប៊ុត សីហា ទៅវិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114