ព័ត៍មានទាន់​ហេតុការណ៏
Search

ទូច ស្រី​ល័​ក្ខ ផ្ទុះ​កំហឹង​ព្រមាន​បុគ្គល​ក្នុង​ក្រុម​ម្នាក់​ដែល​មិន​ទទួលខុសត្រូវ​លើ​ការងារ​របស់​ខ្លួន

ភ្នំពេញ ​៖​ តារា​សម្តែង​និង​ចម្រៀង​Original Song​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​ផ្ទុះ​ប្រតិកម្ម​បញ្ចេញ​សារ​ព្រមាន​ដល់​បុគ្គល​ម្នាក់​ ដែល​នាង​ចាត់ទុកថា​ជា​អ្នកដឹកនាំ​រួម​ក្រុម ​ខណៈដែល​បុគ្គល​រូបនេះ​គ្មាន​ភាព​ទទួលខុសត្រូវ​លើ​ការងារ​បណ្តាល​ឲ្យ​សកម្មភាព​ផលិត​ចម្រៀង​របស់​នាង​​​កកស្ទះ​ផង​នោះ​។​

បើតាម​ការរៀប​របស់​តារា​ស្រី​ក្រមិចក្រមើម​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​និយាយ​ឲ្យ​ដឹងថា រៀន​ស្គា​ល់ពី​ខ្លួនឯង​អោយបាន​ច្បាស់​ថា​តើ​ពីមុន​យើង​មកពីណា​? ចាំ​ទុក​ថា​គេ​មិន​ស្គាល់​ពី​អ្នកឯង​ច្បាស់ តែ​ត្រូវ​ប្រាកដ​ខ្លួនឯង​អោយ​ច្បាស់​ថា​ខ្ញុំ​ស្គាល់​អ្នកឯង​ច្បាស់​ព្រោះ​អ្នកឯង​បាន​មិនអោយ​តម្លៃ​ការងារ​របស់ខ្ញុំ​។ ត្រូវ​ចងចាំ​ទុក​ក្នុង​ចិត្ត​ថា​មាន​ពេល​មួយ​មនុស្ស​គ្រប់គ្នា​ដែល​បានរួម​ការងារ​ជាមួយ​អ្នក​គេ​នឹង​ស្គាល់​ពី​អ្នក​ច្បាស់​ថា​អ្នកជា​មនុស្ស​ដែល​គ្រាន់តែ​ធ្វើការ​តាម​អារម្មណ៍​។​

អ្នកនាង ទូច ស្រី​ល័​ក្ខ បន្តទៀតថា​ អរគុណ​ដល់​បងប្រុស សារឿន ដែល​បាន​ទុកពេល​អោយ​ប្អូន​ក្នុង​ការផលិត​បទ​ហើយ​អ្វីដែល​ខ្ញុំ​បានទទួល​ពី​បង​គឺ​បង​ទទួល​មើលឃើញ​និង​ស្តាប់​រាល់​ការ​ជំរុញ​អោយ​បញ្ចប់​ការកាត់ត​លើ​​បទ​ចម្រៀង​របស់​ប្អូន​។​🙏​អ្នក​ចង់​បំផ្លាញ​ការងារ​របស់ខ្ញុំ​ដោយ​ទុក​ការងារ​របស់ខ្ញុំ​ចោល​ហើយ​ទៅ​ទទួល​ការងារ​គេ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ក្នុង​ភាពជា​អ្នកដឹកនាំ​🎥​ត្រូវ​ចាំ​ទុក​ថា​ខ្ញុំ​មានកំណត់​ក្នុង​ភាព​អត់ធ្មត់​របស់ខ្ញុំ​។​

តារា​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ បានបញ្ជាក់​ថាបើ​កាលណា​ខ្ញុំ​បាត់បង់​ការងារ​របស់​ខ្ញុំ​ដោយសារ​ការមិន​ទទួលខុសត្រូវ​របស់​អ្នក នោះ​អ្នកនឹង​ស្គាល់​ពី​ខ្ញុំ​ច្បាស់​ថា​តើ​ខ្ញុំ​ជា​មនុស្ស​បែបណា​😠​ការងារ​ក្នុង​វិថី​សិល្បៈ​រយៈពេល​១៥​ឆ្នាំ​មកនេះ​ខ្ញុំ​មិនដែល​អោយ​ក្រុមការងារ​មក​ឈឺក្បាល​នឹង​ពេលវេលា​ជាមួយ​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​មិនដែល​មានរឿង​អាស្រូវ​មិនល្អ​សម្រាប់​នរណាម្នាក់​ដែរ ។​😏​ខ្ញុំ​ក៏​មិនដែល​អោយ​អ្នករៀបចំ​កម្មវិធី​មក​ពិបាក​ដោយសារ​ខ្ញុំ​ដែរ ។​

អ្នកនាង ទូច ស្រី​ល័​ក្ខ​បន្ថែម​ថាបើ​យើង​ធ្វើ​ត្រូវ​គ្មាន​នរណា​មក​ស្តីថា​អោយ​យើង​ទេ តែបើ​ការធ្វើ​របស់​យើង​វា​មាន​ខុស​ប្រាកដ​ណាស់​គេ​នឹង​និយាយប្រាប់​ដោយ​ភាព​ម៉ឹងម៉ាត់​របស់គេ​🚶​‍​ចាំ​ទុក​ថា​កិត្តិយស​របស់​មនុស្សម្នា​ក់ៗ​គឺ​សំខាន់​ណាស់​។​ប៉ុន្តែ​យ៉ាងណាមិញ​រហូតមកទល់​ពេលនេះ​អ្នកនាង ទូច ស្រី​ល័​ក្ខ មិនទាន់​បញ្ជាក់ប្រាប់​ពី​អត្តសញ្ញាណ​បុគ្គល​រូបនោះ​នៅឡើយ​ទេ​៕