ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​មួយ​ក្រុម​មាន​ប្រុសស្រី​៥​នាក់​ បបួលគ្នា​ទៅ​ជញ្ជាត់​ត្រី​ ហើយ​នាំ​គ្នា​ហក់​ទឹក​លេង​ចំ​ពើក​ក្រាស​ងើបឡើង​មិន​រួច​ បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់

បន្ទាយមានជ័យ ៖ ក្មេងប្រុស​ស្រី​មួយ​ក្រុម​ មាន​គ្នា​៥​នាក់​ បាន​នាំគ្នា​ដើរ​ជញ្ជាត់​ត្រី​នៅ​តាម​ប្រឡាយ​ទឹក បន្ទាប់មក​ក៏​នាំគ្នា​លោត​លេង​ មាន​ក្មេងស្រី​ម្នាក់​ហក់​ចំ​ពើក​ងើប​មិន​រួច​បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រ​ឡា​យ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​កំបោរ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

សមត្ថកិច្ច​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ឈឿ​ម ស្រី​និ​ត អាយុ​១០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កំបោរ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ក្មេងស្រី​រងគ្រោះ​បាន​នាំ​មិត្តភ័ក្រ​មួយ​ក្រុម​មាន​ក្មេងប្រុស​ស្រី​ចំនួន​៥​នាក់​ ទៅ​ជញ្ជាត់​ត្រី​នៅ​ចំណុច​ប្រឡាយ​ទឹក​មួយ​កន្លែង​ដែលមាន​ជម្រៅ​២​ម៉ែត្រ ទទឹង​១,៥០​ម៉ែត្រ ស្ថិតនៅ​ខាងជើង​សាលារៀន​ភូមិ​កំបោរ ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​កំបោរ​កំពុងតែ​ជញ្ជាត់​ត្រី​សុខៗ​ស្រាប់​នាំគ្នា​មក​ហត់​ទឹក​លេង​វិញ​កុមារី​រងគ្រោះ​បាន​ហក់​ផុងជើង​ធ្លាក់​ចូល​ទឹក​មាន​ពើក​ក្រាស​ងើបឡើង​វិញ​មិន​រួច​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

ក្រោយពី​កើតហេតុ​ហើយ​សព​ត្រូវ​បាន​ឪពុក​ម្តាយ​យកមក​ផ្ទះ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​នៅផ្ទះ​តែម្តង​៕