ព័ត៍មានទាន់​ហេតុការណ៏
Search

អាណិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ ​ដេកស្លាប់​ក្នុងផ្ទះ​បងប្អូន​ ខណៈ​មកលេង​ស្រុកកំណើត​

បាត់ដំបង ​៖ ​អាណិកជន​ដែលជា​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិកកាំង​ម្នាក់​ បាន​ដេកស្លាប់​គ្មាន​អ្នកដឹង​ជាច្រើន​ម៉ោង ​នៅក្នុង​ផ្ទះ​បងប្អូន ​ខណៈ​ដែល​បាន​មកលេង​បងប្អូន​នៅ​ស្រុកកំណើត​។​

តាម​របាយការណ៍​ពី​សមត្ថកិច្ច​ឲ្យ​ដឹងថា ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រលប់ ​ថ្ងៃទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ កន្លង​ថ្មីៗ​នេះ​ នៅផ្ទះ​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ជនរងគ្រោះ​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៦១​ ក្រុមទី​៣ ​ភូមិ​ជ្រោយ​ស្តៅ​ ឃុំ​ជ្រោយ​ស្តៅ ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ខណៈ​ជនរងគ្រោះ​មកលេង​នៅ​ឯ​ស្រុកកំណើត​របស់​ខ្លួន​។

​របាយការណ៍​ដដែល​ឲ្យ​ដឹង​បន្ត​ថា​ ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិកកាំង​ដែល​បាន​ដេកស្លាប់​នេះ​មាន​ឈ្មោះ​ ឈិ​ត​ យឿ​ង​ ភេទ​ប្រុស ​អាយុ​៦៥​ឆ្នាំ​ កាន់​លិខិតឆ្លងដែន​លេខ​N៤៨៧៧៦៩១៩៣ ​មាន​សញ្ជាតិ​អាមេរិក ​រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​។ ​ជនរងគ្រោះ​បាន​ស្លាប់​ក្រោយ​សុខភាព​​មាន​សភាព​មិន​សូវ​ស្រួល ​ហើយក៏​ចូល​សម្រាក​រហូត​ច្រើន​ម៉ោង​ ទើប​សមាជិក​គ្រួសារ​បាន​ដឹង​ ហើយ​បង្ក​ការ​ភ្ញាក់​ឡើង​តែម្ដង​។

​ក្រោយពី​មានការ​ចុះ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច​ទៅលើ​សាកសព​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​បាន​សន្និដ្ឋាន​ថា​ ជនរ​ង​គ្រោះ​ដេកស្លាប់​ដោយសារតែ​ជំងឺ​លើស​ឈាម​យ៉ាង​ពិត​ប្រាកដ​មែន ហើយ​បច្ចុប្បន្ន​សព​ជនរងគ្រោះ ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114