ព័ត៍មានទាន់​ហេតុការណ៏
Search

តោះ update EMUI 9.0 ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មី​និង​កាន់តែ​អស្ចារ្យ​!

ភ្នំពេញ ៖ អតិថិជន​ដែល​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន​ត្រកូល Mate10 និង ម៉ូ​ដែល P20 ចាប់ពី​ថ្ងៃ 18 ធ្នូ​ឆ្នាំ​២០១៨​នឹង​ទទួល​បានការ​Update ប្រព័ន្ធ​ប្រតិបត្តិការ Android ចុងក្រោយបង្អស់ EMUI 9.0 ដោយ​ឥត​គិតថ្លៃ​ពី​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ 2 ក្នុង​ពិភពលោក។ រីឯ អតិថិជន​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន P20 Pro ចាប់ពី​ថ្ងៃ 24 ធ្នូ នេះ​តទៅ update ប្រព័ន្ធ​ប្រតិបត្តិការ EMUI 9.0 នេះ អតិថិជន​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី កាន់តែ​ងាយស្រួល និង​កាន់​អស្ចារ្យ​ដូច​ប្រើ​ទូរស័ព្ទ​ថ្មី​។​

ប្រព័ន្ធ​ប្រតិបត្តិការ EMUI 9.0 អាច​ឲ្យ​អ្នកប្រើប្រាស់ ប្រើ​បច្ចេកវិទ្យា AI ឈានមុខ ដោយមាន​មុខងារ​ពិសេសៗ នឹកស្មាន​មិន​ដល់​ជាច្រើន​។ ព័ត៌មាន​ពី​ទីតាំង​ភូមិសាស្ត្រ និង​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត​ពី​វត្ថុ​នានា ដែល​កំពុងតែ​ថត​ដោយ​កាមេរ៉ា​ដ៏​ឆ្លាត​វៃ នឹងត្រូវ​បង្ហាញ​នៅលើ​អេក្រង់​ស្មា​ត​ហ្វូ​ន​របស់​អ្នក ជាមួយ​មុខងារ HiVision​។ មិនតែប៉ុណ្ណោះ​ជាមួយ​មុខងារ AI Shopping អ្នក​អាច​ដឹង​ពី​ព័ត៌មាន​ផ្សេងៗ ដើម្បី​ទិញ​ឥ​វ៉ាន់​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ទាន់សម័យ និង​រហ័ស​ទាន់​ចិត្ត​។ រីឯ​មុខងារ AI Calories អាច​ឲ្យ​អ្នកដឹង​ពី​បរិមាណ​កាឡូរី​នៅក្នុង​អាហារ ដោយ​អ្នក​គ្រាន់តែ​ថត​វា​ជាមួយ​កាមេរ៉ា​ដ៏​ឆ្លាត​វៃ​នេះ ។ ហើយ​រឹតតែ​ពិសេស កាមេរ៉ា​បំពាក់​ដោយ​បច្ចេកវិទ្យា AI នេះ​អាច​បកប្រែ ឯកសារ​ឬ​រូបភាព​ដែល​អ្នក​ថត បាន​ភ្លាមៗ​ទៅតាម​ភាសា​ដែល​អ្នក​ជ្រើសរើស នៅលើ​អេក្រង់​ស្មា​ត​ហ្វូ​ន​ផ្ទាល់​តែម្តង​។

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​និង​ចុងក្រោយ​បំផុត​នេះ ក៏បាន​ជួយ​បន្ថែម​ល្បឿន​ក្នុងការ​ប្រើប្រាស់​បាន​រហូត​ដល់ 25.8% រីឯ ការប្រើប្រាស់ App វិញ គឺ​ចំណេញ​ពេល​ប្រមាណ 102ms និង​ល្បឿន​ប្រព័ន្ធ​ប្រតិបត្តិការ​ជារួម​12.9%​។

ប្រព័ន្ធ​ប្រតិបត្តិការ EMUI 9.0 ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ដែល​ធ្វើ​ឲ្យ​ការរស់នៅ កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​ជាពិសេស​ក្នុងការ​ធ្វើការ​។ អ្នក​អាច​ចែករំលែក​បទ​បង្ហាញ​របស់​អ្នក​នៅលើ​អេក្រង់​ធំៗ ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី PC Mode​។ ជាមួយគ្នានេះដែរ អ្នក​ក៏​អាច​កត់ត្រា ឬ screenshot ដោយ​ប្រើ Graffiti Pen​។ ទោះបីជា​អ្នក​កំពុងតែ​ធ្វើ​បទ​បង្ហាញ ហើយ​មាន​នរណា តេ​ឬ​ផ្ញើ​សារ​មក​ក៏ដោយ វា​មិនមាន​ការរំខាន​ដល់​ការធ្វើ​បទ​បង្ហាញ​របស់​អ្នក​នោះទេ ហើយ​វា​ក៏​មិន​បង្ហាញ​នៅលើ​អេក្រង់​ផងដែរ ។ ដូច្នេះ មានតែ​ស្មា​ត​ហ្វូ​ន​មួយ ក៏​អ្នក​អាចធ្វើ​បទ​បង្ហាញ​បាន​យ៉ាង​ងាយស្រួល និងរ​លួ​ន​ដែរ​។​

​មុខងារ​ពិសេស​មួយទៀត​គឺ​ការគ្រប់គ្រង​ពេលវេលា​ដែល​អ្នកចំណាយ​លើ​ទូរស័ព្ទ​ប្រចាំថ្ងៃ​។ អ្នក​អាច​ឲ្យ​អ្នក គ្រប់គ្រង​ពេលវេលា​ដែល​អ្នក​ចំណាយពេល​នៅលើ​អេក្រង់​ទូរស័ព្ទ​និង​ផ្តល់នូវ​ព័ត៌មាន​លម្អិត​ចំពោះ​ពេលវេលា​ដែល​អ្នកចំណាយ​នៅលើ​កម្មវិធី​ទូរស័ព្ទ​និ​មួយៗ តាមរយៈ​ការកំណត់​របស់​អ្នក​។ អេក្រង់​ទូរស័ព្ទ​នឹង​ប្រែ​ទៅជា​ពណ៌​ប្រផេះ​ជា​សញ្ញា​ដើម្បី​រំលឹក​អ្នក​។​

​វា​ក៏​អាច​ធានា​នូវ​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​បាន​ខ្ពស់ជាង​មុន​។ នៅពេលដែល​អ្នក​ចូលទៅ​ប្រើ App និ​មួយៗ អ្នក​អាច​ស្កេ​ន​ក្រយៅដៃ ស្កេ​ន​មុខ ជំនួស​ឲ្យ​លេខ​កូដ​សម្ងាត់​ក៏បាន​។ លើសពីនេះទៅទៀត មុខងារ Multiple Back Ups របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ EMUI 9.0 អាច​រក្សា​ទិន្នន័យ​នៅក្នុង USB SD Card ឬ​តាមរយះ network-attached storage ( NAS) ដែល​អ្នក​អាច​រក្សាទុក​ព័ត៌មាន និង​អាច​រកបាន​និង​មាន​សុវត្ថិភាព​។​

មុខងារ​ពិសេស​ថ្មី​មួយទៀត គឺជា​មួយ HUAWEI Share​។​អ្នក​គ្រាន់តែ​ចុច Easy Wireless Printing នៅពេលដែល​អ្នកត្រូវកា​រ print ឯកសារ​នានា ដោយ​លែង​ត្រូវការ​ខ្សែ​រត​ភ្ជាប់ ឬ Copy ទៅកាន់​ឧបករណ៍​ជំនួយ​ទៀត​នេះ​តទៅ​ឡើយ​។

ដើម្បី​ចុះឈ្មោះ អ្នក​គ្រាន់តែ​ចូលទៅ​កាន់ HiCare ហើយ​ចុច​លើ​ប៊ូ​តុង Update នៅត្រង់ Quick Services ហើយ Apply​ដើម្បី​ចុះឈ្មោះ និង​រីករាយ​ជាមួយ​បទពិសោធន៍​ថ្មី​បំផុត និង​ឆ្លាត​វៃ​បំផុត​ពី​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ EMUI 9.0! សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ consumer.huawei.com/en/emui
​ទស្សនា​វី​ឌី​អូ​នេះ​ដើម្បី​ស្វែងយល់​បន្ថែម​ពី EMUI 9.0 https://www.youtube.com/watch?v=2LbfrxhosVk
៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114