ព័ត៍មានទាន់​ហេតុការណ៏
Search

វាយ​ជនរងគ្រោះ​តាំងពី​ឆ្នាំ​២០១៦ ​រហូតដល់​ឆ្នាំ​២០១៨ ​ខ​ណៈ​ជនរងគ្រោះ​ស្លាប់​ទើប​ចាប់​ជនដៃដល់​បាន

ភ្នំ​ពេ​ញ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ​គីម ប៊ុនធឿន ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​រត់​តុ​ការ​និង​មាន​ទីលំនៅ​ភូមិ​ទួល​រកា​១​ សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​ចាប់ខ្លួន​ដោយ​យោង​តាម​ដីកា​ស្វែងរក​ចាប់ខ្លួន​របស់​តុលាការក្រុង​ភ្នំពេញ​។​

យោង​តាម​ប្រភព​ពី​លោក​អនុសេនីយ៍ឯក គឹម កល្យាណ មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​បាន​ដឹង​ថា ​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​១៩​ ខែធ្នូ​នេះ​ កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ដោយ​យោង​តាម​ដីកា​លេខ​៥៥៦​ដ​.​ច​.​ន ​ចុះ​ថ្ងៃទី​១៦ ​ខែសីហា​ ឆ្នាំ២០១៨ ​ចេញ​ដោយ​លោក​ចាន់​ឡេង ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោត​ប្រកាន់​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​។

លោក​គឹម កល្យាណ​ បាន​បន្ត​ថា ​រឿងហេតុ​វាយតប់​នេះ​គឺ​កើតឡើង​តាំង​ថ្ងៃទី​១៦​ ខែកញ្ញា ​ឆ្នាំ២០១៦ ​នៅ​ចំណុច​ភូមិ​ទួល​រកា​១ ​សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ​ បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ​សេង លុច​ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ​ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​បាន​រង​របួស​ចំណែក​ជនសង្ស័យ​បាន​គេច​ខ្លួន​រហូត​។ ដោយឡែក​ជនរងគ្រោះ​ក៏បាន​ទទួល​មរណភាព​ កាលពី​ថ្ងៃទី​១​ ខែធ្នូ​ឆ្នាំ​២០១៨​នេះ ​ដោយ​ជំងឺលើសឈាម​។ បន្ទាប់ពី​ទទួល​ដំណឹង​ថា​ ជនរងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​នោះ​ ជនសង្ស័យ​បាន​ត្រឡប់​មក​ចូល​ភូមិ​វិញ​ស្មាន​តែ​រួចខ្លួន​តែ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែធ្នូ​នេះ​ នគរបាល​បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ដើរលេង​ក្នុងភូមិ​ក៏​ចាប់ខ្លួន​តែម្តង​។ ពាក្យចាស់​លោក​ពោល​ថា ​ជុង​មិនអាច​ភ្លេច​កុក​ តែ​កុក​ទេ​ ដែល​ភ្លេច​ជុង​ ដែល​ទីបំផុត​គុក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114