ព័ត៍មានទាន់​ហេតុការណ៏
Search

លូ​មួយ​កន្លែង ​ដែល​ខូច​គម្រប​នៅ​លើ​មហាវិថី​សម្ដេច​ សុធារស ​ត្រូវ​បាន​ជួសជុល​រួចហើយ​

ភ្នំពេញ ៖ លូ​មួយ​កន្លែង​ ដែល​ខូច​គម្រប​នៅលើ​មហាវិថី សម្ដេច សុធារស ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រាប់​ថា អាជ្ញាធរ​ជួសជុល​រួចរាល់​ហើយ​ កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨។​

សូម​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បាន​ប្រាប់​ឲ្យ​ដឹងថា លូ​មួយកន្លែង​នៅលើ​មហាវិថី សម្ដេច សុធារស ខាង​កើត​ស្តុ​ប ចំការមន ប្រហែង​២០ ទៅ​៣០​ម៉ែត្រ កំពុង​ខូច​គម្រប ប្រហែល​រយៈពេល​១​សប្ដាហ៍​មក​ហើយ។​

ពលរដ្ឋ​ប្រាប់​បន្ត​ឲ្យ​ដឹងថា គម្រប​លូ ដែល​ខូច​នេះ គឺអាច​បណ្តាល​មកពី​រថយន្ត ដឹក​ដី រថយន្ត​ដឹក​ខ្សាច់ ឬ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ពីព្រោះថា នៅលើ​មហាវិថី សម្តេច សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នេះ ក៍​សំបូរ​ទៅដោយ​រថយន្ត​ទាំងអស់នេះ​ផងដែរ បើកបរ​ទៅមក​ជា​រៀងរាល់ថ្ងៃ មិន​ថា ថ្ងៃ ឬ យប់​នោះទេ។​

ដោយ​បញ្ហា​នេះ ពលរដ្ឋ សូម​សំណូមពរ អាជ្ញាធរ​សង្កាត់ ឬ ខណ្ឌ ជាពិសេស មន្ទីរ​សាធារណការ និង ដឹកជញ្ជូន រាជធានី​ភ្នំពេញ មេត្តា​ជួយ​ពិនិត្យ និង​ជួសជុល​ផង ចៀសវាង​បង្ក​គ្រោះថ្នាក់ និង​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​បន្តទៀត៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114