ព័ត៍មានទាន់​ហេតុការណ៏
Search

ទីតាំង​រង​ហានិភ័យ​៣៦​ចំណុច ​នៅ​ប្រាសាទ​បន្ទាយឆ្មារ​ទទួល​បានការ​ជួសជុល​សង្គ្រោះ​បន្ទាន់

បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០១៨​ នាយកដ្ឋាន​អភិរក្ស​និង​គាំពារ​បាន​រៀប​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​អភិរក្ស​និង​សង្គ្រោះ​បន្ទាន់​ទីតាំង​ហានិភ័យ​៣៦​ចំណុច ​នៃ​ប្រាសាទបន្ទាយឆ្មារ ស្ថិត​ភូមិ​បន្ទាយឆ្មារ​កើត​ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។

លោកស្រី ម៉ៅ ម៉ា​ល័យ​កែ​គឹមយ៉ាន ប្រធាន​កិ​ត្តិ​យស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ លោកស្រី​សុង ផល្លី​ន សួន បវរ និង​លោក គឹម សុ​ធិ​ន ប្រធាន​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ អនុប្រធាន​នាយកដ្ឋាន មន្ត្រី​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ លោកស្រី​អាជ្ញាធរ​ដែនដី និង​កងកម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​បាន​ចូលរួម ផង​បាន​។

លោក គឹម សុ​ធិ​ន​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​កន្លងមក​ប្រសាទ​នេះ​ទទួល​បាន​ការ​ជួយ​អភិរក្ស​និង​អភិរក្ស​បន្ត​បន្ទាប់ពី​អង្គការ សមាគម​ន៍ ពី​រាជរដ្ឋាភិបាល ហើយ​ចុងក្រោយ​និង​ពេលនេះ ដំណើរការ​នេះ ទទួល​បាន​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​លោក​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​និង​លោក​ឧបនាយករដ្ឋមន្ត្រី​កែន​គឹមយ៉ាន ហើយ ចំណុច​ហានិភ័យ​៣៦​ចំណុច​ខាងលើ​ដែល​ត្រូវ​ជួសជុល ពិតជា​ចំ​គោលដៅ​ដែល​ក្រសួង​វប្ប​ធ​ម៌​និង​វិចិត្រ​ចង់បាន​និង​ត្រូវការ​បំផុត​បន្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114