ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្រីទីមួយរបស់ជប៉ុន នឹងបង្ហាញវត្តមានផ្នែកការទូតលើកដំបូង ក្នុងកិច្ចប្រជុំអាស៊ាន
ទើបចូលកាន់តំណែងថ្មី នាយករដ្ឋមន្ត្រីស្រីទីមួយក្នុងប្រវត្តិសាស្រ្តជប៉ុន Sanae Takaichi កំពុងត្រៀមខ្លួនបង្ហាញវត្តមានផ្នែកការទូតលើកដំបូង ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាចុងខែនេះ។

តាមការផ្សាយរបស់ Bernama កាលពីថ្ងៃអង្គារទី២១ខែតុលាឆ្នាំ២០២៥, លោកស្រីនឹងមានជំនួបទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ីនិងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ លោក Anwar Ibrahim។
ក្រោយមក លោកស្រីក៏នឹងជួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ផងដែរ ហើយនឹងចូលរួមក្នុងកិច្ចប្រជុំជប៉ុន-អាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលសហគមន៍អាស៊ីការបំភាយឧស្ម័នសូន្យ (Asia Zero Emission Community) ដែលជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគ្មានការបញ្ចេញកាបូន ត្រូវបានបង្កើតឡើងដោយប្រទេសជប៉ុនផងដែរ។
យ៉ាងណា លោកស្រី Takaichi ទំនងជាវិលត្រឡប់ទៅប្រទេសវិញ នៅពាក់កណ្តាលនៃព្រឹត្តិការណ៍អាស៊ាន ដើម្បីជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងទៅដល់ប្រទេសជប៉ុននៅថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចនៅអាស៊ី។

ក្រោយមក នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលនៃវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលចាប់ផ្តើមនៅថ្ងៃទី៣១ខែតុលា ក្នុងប្រទេសកូរ៉េខាងត្បូង។
សូមជម្រាបជាថ្មី ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) លោកស្រី Sanae Takaichi ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុននៅថ្ងៃអង្គារទី២១ខែតុលា ដែលជាប្រវត្តិសាស្ត្រនៅក្នុងទិដ្ឋភាពនយោបាយដែលគ្រប់គ្រងដោយបុរសរបស់ប្រទេសអាស៊ីមួយនេះ។
លោកស្រីទទួលបានសំឡេងគាំទ្រ២៣៧ នៅក្នុងសភាជាន់ទាប ដោយបានយកឈ្នះលើមេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ លោក Yoshihiko Noda ដែលបានទទួល១៤៩សំឡេង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


