ព័ត៌មានជាតិ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រៀបចំពិព័រណ៍ស្តីពីផលវិបាកនៃការរៀបការដោយបង្ខំ និងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នឹងរៀបចំកម្មវិធីពិព័រណ៍ក្រោមចំណងជើងថា “មិនអាចប្រកែកបាន៖ ការឆ្លុះបញ្ចាំងអំពីផលវិបាកនៃអាពាហ៍ពិពាហ៍ដោយបង្ខំ និងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម” ដែលអនុញ្ញាតឱ្យមហាជនចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង ១០យប់ សម្រាប់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងរហូតដល់ម៉ោង ៨យប់ សម្រាប់ថ្ងៃចុងសប្តាហ៍។ នេះបើតាមការប្រកាសព័ត៌មានរបស់ អ.វ.ត.ក. នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

ពិព័រណ៍ រៀបចំដើម្បីបញ្រ្ជាបការយល់ដឹងអំពីការរៀបការដោយបង្ខំ និងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម, ទទួលស្គាល់ការឈឺចាប់ ផ្តល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីអំពើទាំងនេះ, លើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវផ្នែកច្បាប់, លើកកម្ពស់ការផ្សះផ្សានិងការសះជាក្នុងសហគមន៍។ ពិព័រណ៌នេះ មានការចូលរួមសហការដោយក្រសួងកិច្ចការនារី សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងអង្គការដៃគូមួយចំនួនផងដែរ។
ចំពោះការការបើកពិព័រណ៍នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដោយបានចែកជា ២វគ្គ គឺវគ្គទី១ ក្រុមពិភាក្សា និងវគ្គទី២ ការប្រកាសបើកពិព័រណ៍ ព្រមទាំងមានការចូលរួមពី បណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភាកម្ពុជា និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីផងដែរ។
សម្រាប់កម្មវិធីតាំងពិព័រណ៍ នឹងមានបង្ហាញប្រធានបទសំខាន់ៗដូចជា ១.គោលនយោបាយ និងគោលបំណងនៃបក្សកុម្មុយនីស្តកម្ពុជា ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ដោយបង្ខំ។ ទី២. អនុវត្តគោលនយោបាយនេះទៅលើប្រជាជន និងការរកឃើញផ្នែកអង្គច្បាប់របស់ អ.វ.ត.ក. ចំពោះអំពើអមនុស្សធម៌តាមរយៈការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងអំពើហិង្សាផ្លូវភេទ ក្នុងបរិបទនៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ។ ៣. រឿងរ៉ាវ និងផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភផ្លូវភេទក្នុងបរិបទនៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំទៅលើជនរងគ្រោះ។ ៤.ការទទួលខុសត្រូវរួម៖ រឿងរ៉ាវអំពីភាពរឹងមាំ យុត្តិធម៌អន្តរកាល និងការអំពាវនាវឱ្យអនុវត្តសកម្មភាពសម្រាប់ការការពារ និងការស្តារសេចក្តីថ្លៃថ្នូរពួកគាត់ឡើងវិញ។
បើតាម អ.វ.ត.ក. បញ្ជាក់ថា ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំក្នុងរបបខ្មែរក្រហម បានបំផ្លាញដល់ការរៀបអាពាហ៍ពិពាហ៍បែបប្រពៃណី និងបង្កើតបរិយាកាសនៃការភ័យខ្លាចទូលំទូលាយ ដែលការយល់ព្រមពិតប្រាកដមិនអាចធ្វើទៅបាន។ ទាំងស្ត្រី និងបុរស គឺជាជនរងគ្រោះនៃអាពាហ៍ពិពាហ៍ដោយបង្ខំ។ បន្ថែមពីនេះ ចំពោះករណីអាពាហ៍ពិពាហ៍ដោយបង្ខក្នុងរបបខ្មែរក្រហម ក៏ត្រូវបានស៊ើបអង្កេត និងជំនុំជម្រះនៅក្នុងសំណុំរឿង ០០២/០២ ផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


