ព័ត៌មានអន្ដរជាតិ
Reddit ប្ដឹង Perplexity ពីបទលួចទិន្នន័យទៅបង្វឹកប្រព័ន្ធ AI របស់ខ្លួន
ក្រុមហ៊ុនវេទិកាបណ្ដាញសង្គមយក្ស Reddit បានប្ដឹងក្រុមហ៊៊ុនបញ្ញាសិប្បនិម្មិត(AI)បង្កើតថ្មី Perplexityទៅតុលាការសហព័ន្ធក្រុងញូវយ៉កកាលពីថ្ងៃពុធ ដោយចោទប្រកាន់ក្រុមហ៊ុននេះ និងក្រុមហ៊ុនចំនួន៣ផ្សេងទៀតពីបទលួចទិន្នន័យទ្រង់ទ្រាយធំដោយខុសច្បាប់ ដើម្បីបណ្តុះបណ្តាលប្រព័ន្ធ AI របស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Reddit បាននិយាយក្នុងពាក្យបណ្ដឹងថា បណ្ដាក្រុមហ៊ុនប្រមូលទិន្នន័យទ្រង់ទ្រាយធំ បានរំលោភលើវិធានការការពារទិន្នន័យ ដើម្បីបំពេញតម្រូវការរបស់ Perplexity ដែលយកទៅប្រើប្រាស់់ក្នុង«ប្រព័ន្ធម៉ាស៊ីនឆ្លើយតប» ឬ ម៉ាស៊ីនស្វែងរករបស់ខ្លួន។
គេមើលថា កន្លងមក បណ្ដាក្រុមហ៊ុនផ្ដល់មាតិកាលើអ៊ិនធឺណិត បានដាក់់ពាក្យបណ្ដឹងប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗពីបទ «ប្រើប្រាស់់ខុសច្បាប់» នូវ «ទិន្នន័យជាប់់កម្មសិទ្ធិ» របស់ខ្លួន ដើម្បីបង្វឹកបង្ហាត់ប្រព័ន្ធ AI របស់់ពួកគេ។ Reddit បានដាក់ពាក្យបណ្ដឹងស្រដៀងគ្នាប្រឆាំងនឹងក្រុមហ៊ុន Anthropic កាលពីខែមិថុនា ដោយសំំណុំរឿងនេះស្ថិតនៅក្រោមដំណើរការនៅឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ Perplexity បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យុទ្ធសាស្រ្តរបស់យើងនៅតែមានគោលការណ៍ និងទំនួលខុសត្រូវ នៅពេលយើងផ្តល់ចម្លើយជាក់ស្តែងដោយប្រើប្រាស់ AI ត្រឹមត្រូវ។ យើងនឹងប្រឆាំងចំពោះការគំរាមកំហែងប្រឆាំងនឹងការបើកចំហរ និងផលប្រយោជន៍សាធារណៈ»។
ប្រធានផ្នែកច្បាប់របស់ Reddit លោក Ben Lee បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្រុមហ៊ុន AI បានជាប់គាំងក្នុងការប្រកួតប្រជែងសម្រាប់មាតិកាមនុស្សប្រកបដោយគុណភាព ហើយសម្ពាធនោះបានជំរុញឱ្យមាន “សេដ្ឋកិច្ចលាងទិន្នន័យ” ខ្នាតឧស្សាហកម្ម»៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


