ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​Unai Emery​រង​ការចោទប្រកាន់​ពីបទ​ទាត់​ដប​ទឹក​សុទ្ធ​មកលើ​ក្រុម​អ្នកគាំទ្រ

អ្នកចាត់ការ​របស់​ក្លិប​កាំភ្លើង Arsenal​លោក​Unai Emery ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ប្រើ​កាយវិការ​មិន​ត្រឹមត្រូវ ក្រោយ​ពេលដែល​រូបលោក បាន​ទាត់​ដប​ទឹក​សុទ្ធ​មកលើ​ក្រុម​អ្នកគាំទ្រ​ក្រុម​Brighton & Hove Albion ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​សមាគម​បាល់ទាត់ FA​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ បាន​ធ្វើ​ការ​សុំទោស​ភ្លាមៗ ដល់​អ្នកគាំទ្រ​ម្នាក់នេះ បន្ទាប់ពី​ឧប្បត្តិហេតុ​កើតឡើង​អំឡុងពេល​បញ្ចប់​ការប្រកួត​ស្មើ​១-១​របស់​ក្រុម Arsenal​នៅ Premier League​នៅក្នុង​ទឹកដី Amex កាលពី​ថ្ងៃ​ពុធ​។​

លោក​Emery បាន​និយាយ​ថា លោក​សង្ឃឹមថា ការ​សុំទោស​របស់លោក នឹង​ល្មម​គ្រប់គ្រាន់ ដើម្បី​ឲ្យ​គាត់​ចៀស​ផុតពី​បម្រាម​ណាមួយ​។​

លោក​បាន​និយាយ​ប្រាប់​សន្និសីទកាសែត​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា លោក​ទាត់​ដប​ទឹកតែ​ខ្លួនឯង​ទេ ហើយ​វា​ក៏​រត់​ទៅ​ជិត​ក្រុម​អ្នកគាំទ្រ​។ លោក​បាន​និយាយ​សុំទោស​រួចហើយ លោក​ក៏បាន​និយាយ​សុំទោស​ម្តង​ជា​២​ដង​ហើយ​រួច​ដែរ​។​

លោក​បន្តទៀតថា លោក​ទាត់​វា ដោយសារតែ​ដប​ទឹក​នៅ​នៅ​ជិត​លោក ហើយ​លោក​គ្មាន​ចេតនា​អាក្រក់​ណាមួយ​នោះទេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Emery​មាន​ពេល​រហូតដល់​វេលា​ម៉ោង​១៨ ម៉ោង​សកល ថ្ងៃទី​២ ខែមករា ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​មួយ​នេះ​។​
​ខណៈ​នោះ​ដែរ ក្រុម Arsenal​នឹងធ្វើ​ដំណើរ​មក​ប៉ះ​ជាមួយ​ក្រុម​កំពូល​តារាង Liverpool​នៅ​ថ្ងៃ​សៅរ៍​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114