ព័ត៌មានអន្ដរជាតិ
ត្រាំប្រាប់ថា លោកស៊ីអាចជួយបញ្ចុះបញ្ចូលរុស្ស៊ីឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថា សមភាគីចិន លោក ស៊ី ជីនពីង អាចដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំដែលបានគ្រោងទុកនៅចុងសប្តាហ៍ក្រោយក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមការចុះផ្សាយរបស់ Anadolu កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥ លោកត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើថា «ខ្ញុំគិតថា គាត់អាចមានឥទ្ធិពលយ៉ាងខ្លាំងលើលោកពូទីន…ហើយយើងពិតជានឹងកំពុងនិយាយអំពីរុស្ស៊ី-អ៊ុយក្រែន»។
លោកត្រាំ បានបញ្ជាក់ថា លោកនឹងជួបលោកស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីនាពេលខាងមុខ ដែលរួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុនផងដែរ។ មេដឹកនាំអាមេរិកបានលើកឡើងថា «នៅក្នុងប្រទេសកូរ៉េខាងត្បូង ខ្ញុំនឹងជួបជាមួយប្រធានាធិបតី ស៊ី នៃប្រទេសចិន។ យើងអាចដោះស្រាយសំណួរ ចម្ងល់ និងទ្រព្យសម្បត្តិដ៏ច្រើនរបស់យើងរួមគ្នា»។
ប្រធានាធិបតីអាមេរិកបានពណ៌នាទំនាក់ទំនងរបស់លោកជាមួយលោកស៊ីថាល្អណាស់ ហើយបានប្រាប់ថា ការពិភាក្សានាពេលខាងមុខរបស់ពួកគេនឹងមានរយៈពេលវែងគួរសម។
បើតាម BBC សេតវិមានបានបញ្ជាក់ថា លោកត្រាំ នឹងជួបសមភាគីចិនក្នុងប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី៣០ខែតុលា នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


