ព័ត៌មានជាតិ
វិនិយោគិនប្រទេសក្រូអាស៊ី ស្ថិតនៅអឺរ៉ុបកណ្តាល នឹងទស្សនកិច្ចនៅកម្ពុជាស្វែងយល់ពីសក្តានុពលវិនិយោគ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី រួមទាំងវិនិយោគិន នឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជានាដើមឆ្នាំ ២០២៦ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យសំខាន់ៗជាច្រើន។

គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងនៅក្នុងជំនួបទ្វេភាគីរវាង ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក GORDAN GRLIĆ RADMAN រដ្ឋមន្ត្រីការបរទេសនិងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី កាលពីថ្ងៃទី២២ ខែ
តុលា ឆ្នាំ ២០២៥ ក្នុងឱកាសចូលរួមសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ លោក GORDAN GRLIĆ RADMAN បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតប្រែងក្នុងសកម្មភាពមីនមនុស្សធម៌របស់កម្ពុជា និងគ្រោងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យសកម្មភាពមីន តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា។ លោកក៏បានលើកឡើងដែរថា កម្ពុជាគឺជាទីតាំងសំខាន់សម្រាប់ក្រូអាស៊ី ក្នុងការបង្កើនបណ្តាញទំនាក់ទំនងនៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។ លើសពីនេះ លោកបញ្ជាក់ថា នឹងអញ្ជើញធ្វើទស្សនកិច្ចមកកម្ពុជាដើមឆ្នាំ២០២៦ ដោយមានការចូលរួមជាមួយវិនិយោគគិន និងអ្នកជំនាញពាណិជ្ជកម្ម ដើម្បីស្វែងយល់ និងបង្កើនកិច្ចសហការក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និងរួមទាំងវិស័យមីនផងដែរ។

ជាការឆ្លើយតប ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្លស់ចំពោះលោក GORDAN GRLIĆ RADMAN ក៏ដូចជាប្រទេសក្រូអាស៊ី ដែលមើលឃើញពីសក្តានុពលរបស់កម្ពុជា និងបានលើកឡើងដែរថា កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល មានភាពប្រកួតប្រជែងខ្ពស់ និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មរឹងមាំ ដែលជាលក្ខណៈពិសេសសម្រាប់ការវិនិយោគរបស់ក្រូអាស៊ី។ លោកក៏បានជម្រាបថា៖« កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងកិច្ចសហការជាមួយក្រូអាស៊ី ក្នុងវិស័យសកម្មភាពមីន ហើយភាពជោគជ័យ បទពិសោធន៍ និងជំនាញរបស់កម្ពុជា នឹងធ្វើឱ្យកម្ពុជាក្លាយជាដៃគូដ៏សំខាន់របស់ក្រូអាស៊ី ក្នុងកិច្ចការសកម្មភាពមីន ទាំងក្នុងតំបន់និងទូទាំងពិភពលោក»។
គួរជម្រាបថា ក្រូអាស៊ី គឺជាប្រទេសមួយស្ថិតនៅអឺរ៉ុបកណ្តាល និងភាគអាគ្នេយ៍ ដែលជាប្រទេសអភិវឌ្ឍន៍មួយមានសេដ្ឋកិច្ចរីកចម្រើន និងប្រាក់ចំណូលប្រជាជនខ្ពស់។ ប្រទេសនេះពឹងផ្អែកទៅលើវិស័យសំខាន់ៗដូចជា វិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសនេះ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


