ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៣០​ធ្នូ​ យានយន្ត​ល្មើស​៣៣៩​គ្រឿង​

​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ដល់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨ មធ្យោបាយ​យានយន្ត​ល្មើស សរុប ចំនួន​៣៣៩​គ្រឿង អប់រំ ចំនួន​១៦២​គ្រឿង និង​ពិន័យ ចំនួន​១៧៧​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨ ចំនួន​២១៦៩៥​គ្រឿង អប់រំ ចំនួន​៨០៥៥​គ្រឿង និង​ពិន័យ ចំនួន​១៣៦៤០​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ សរុប​រួម ចំនួន​៨៣២៥៨​គ្រឿង អប់រំ ចំនួន​៤៩៨៣​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​១០៩៨៥​គ្រឿង ( មួក​៧៩៨០​គ្រឿង និង​កញ្ចក់​២៦១៧​គ្រឿង ស្រវឹង​ចំនួន ១០​គ្រឿង និង​យាន​ផ្សេងៗ ចំនួន​៣៧៨​គ្រឿង )។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​១០២៤​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​១៤​គ្រឿង អប់រំ ចំនួន​៩​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន​៥​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114