កីឡា
Messi បន្តកុងត្រាថ្មីជាមួយក្លិប Miami ទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតនៅលីគ អាមេរិក
ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Lionel Messi បន្តក្លាយជាកីឡាករមានប្រាក់ពលកម្មខ្ពស់ជាងគេបំផុតប្រចាំលីគបាល់ទាត់ អាមេរិក (Major League Soccer) ក្រោយសម្រេចចិត្តបន្តកិច្ចសន្យាជាមួយក្លិប Inter Miami រយៈពេល ៣ ឆ្នាំបន្ថែមទៀត។

នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់ ក៏ដូចជាអ្នកគាំទ្រ Messi ផ្ទាល់ ដែលចង់ឃើញគាត់បន្តលេងបាល់ទាត់រយៈពេលយូរឆ្នាំបន្ថែមទៀត ដោយកាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥ ក្លិប Inter Miami បានប្រកាសជាផ្លូវការ អំពីការបន្តកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំ រយៈពេល ៣ ឆ្នាំបន្ថែមទៀត ពោលគឺដល់ខែ ធ្នូ ឆ្នាំ ២០២៨។
ក្រោយការចុះកិច្ចសន្យាថ្មីនេះរួចរាល់ មិនទាន់មានប្រភពច្បាស់លាស់ណាមួយ បញ្ជាក់អំពីតម្លៃពលកម្មថ្មីរបស់ Messi នៅឡើយទេ។ ទោះបីជាយ៉ាងណា សារព័ត៌មាន Zoombangla បានអះអាង ថា តម្លៃពលកម្មថ្មីរបស់ Messi គឺមិនខុសគ្នាពីមុនច្រើនឡើយ ដោយអាចទទួលបានប្រហាក់ប្រហែល ឬខ្ពស់ជាងមុនបន្តិចបន្តួច។

តម្លៃពលកម្មចាស់ ដែល Messi ទទួលបានអំឡុងពេលបន្តកិច្ចសន្យាថ្មីជាមួយ Inter Miami រយៈពេល ២ ឆ្នាំកន្លះកាលពីខែ កក្កដា ឆ្នាំ ២០២៣ គឺទទួលបានខ្ទង់ ២០.៤៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយបើបូកជាមួយនឹងចំណូល ដែលទទួលបានពីការផ្សព្វផ្សាយផ្សេងៗ ដូចជា Adidas និងសិទ្ធផ្សាយរបស់ Apple គឺខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ទទួលបានសរុបចន្លោះពី ១៣០ លានដុល្លារអាមេរិក ទៅ ១៥០ លានដុល្លារអាមេរិក។
គួរឱ្យដឹងថា តាមរយៈតម្លៃពលកម្មខាងលើ នឹងធ្វើឱ្យ Leo Messi បន្តឈរនៅលើគេ ជាកីឡាករបាល់ទាត់ ដែលមានប្រាក់ពលកម្មខ្ពស់ជាងគេបំផុតប្រចាំលីគកំពូល អាមេរិក MLS៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Zoombangla
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


