ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​មានជ័យ​បន្ត​ជួយ​ដល់​លោក​មេភូមិ​ ដែល​មាន​ជំងឺ​បេះដូង

ភ្នំ​ពេ​ញ ៖ លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ​កាលពី​ថ្ងៃទី​៣១​ខែធ្នូ​នេះ​លោក​បាន​ចុះទៅ​សាកសួរ​សុខទុក្ខ​ និង ​យក​ថវិកា​ទៅ​ផ្តល់​ដល់​លោក​មេភូមិ​ទួល​រកា​១​សង្កាត់​ចាក់អង្រែ​ក្រោម​ ដែល​កំពុង​មាន​ជំងឺ​បេះដូង​។

យោង​តាម​ប្រសាសន៍​លោក​ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម​បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​៣១​ខែធ្នូ​នេះ​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណះ​អភិបាលខណ្ឌ​មានជ័យ​បាន​អញ្ជើញ​មក​សាកសួរ​សុខទុក្ខ​ដល់​លោក​ឈួន សំអិត មេភូមិ​ទួល​រកា​១​ដែល​កំពុង​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​។​ និង​ក្នុង​ពេល​នោះដែរ​ លោក​អភិបាលខណ្ឌ​ក៏បាន​បន្តដំណើរ​ទៅ​ជួប​សាកសួរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​ក្នុង​ជីវភាព​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​។

តាម​ប្រសាសន៍​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ អភិបាលខណ្ឌ​មានជ័យ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា នៅ​រសៀល​ថ្ងៃទី​៣០​ខែធ្នូ​នេះ​ លោក​បាន​ទទួល​ព័ត៌មាន​ពី​លោក​ចៅសង្កាត់​ចាក់អង្រែ​ក្រោម​ថា​លោក​ឈួន សំអិត មេភូមិ​ទួល​រកា​១​កំពុង​មាន​ជំងឺ​បេះដូង​ហើយ​ភ្លាម​នោះ​លោក​ក៏​ចុះ​មកជួប​សាកសួរ​សុខទុក្ខ​ដោយ​ផ្ទាល់​ហើយ​ម្យ៉ាងទៀត​លោក​មេភូមិ​ក៏​មាន​ជីវភាព​ខ្វះខាត​ទៀតផង​។

អ្វី​ដែល​សំខាន់​គឺ​លោក​អភិបាលខណ្ឌ​មិន​ចង់​ឲ្យ​មន្ត្រី​ ឬ ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​ជំងឺ​ដ៏​សាហាវ​ដូច​ខាង​លើ​នេះ​ឡើយ​។ ​ហើយ​ក្នុង​ពេល​នោះ​ដែរ ​លោក​ពេជ្រ កែវ​មុនី បាន​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ជូន​ទៅ​លោក​មេភូមិ​ចំនួន​១​លាន​រៀល​និង​ផ្តល់​ថវិកា​ចំនួន​៨០​ម៉ឺន​រៀល​ទៀត​ដល់​យុវជន​ខណ្ឌមានជ័យ​ម្នាក់​ដែល​កំពុង​មាន​ជំងឺ​ផង​ដែរ​។ នេះ​ជា​ការ​គិតគូរ​ដល់​សុខទុក្ខ​របស់​មន្ត្រី​និង​ប្រជាពលរដ្ឋ​ក្នុង​ទឹកដី​ខណ្ឌមានជ័យ​របស់​លោក​អភិបាលខណ្ឌ​មិនដែល​មើលរំលង​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114