ព័ត៍មានទាន់​ហេតុការណ៏
Search

២​គ្រាប់​របស់ Paul Pogba ជួយ​ឲ្យ Man Utd​ឈ្នះ Bournemouth៤-១​នៅ Premier League

កីឡាករ​សញ្ជាតិ​បារាំង Pogba​ដែល​ឈ្នះ World Cup​នោះ មាននូវ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គាត់​ម្តងទៀត ចាប់តាំងពី​ការផ្លាស់ប្តូរ​ការដឹកនាំ​របស់​ក្លិប ដោយ​រកបាន​គ្រាប់​បាល់​ ក្រោយ​លេង​បាន​៥​នាទី​ប៉ុណ្ណោះ ជាមួយនឹង​ការ Slice​បាល់​នៅ​ពីក្រោយ​បង្គោល​ទី ក្រោយ​ការបញ្ជូន​បាល់​ពី​កីឡាករ Marcus Rashford​។​

កីឡាករ Pogba​ដែល​រកបាន​២​គ្រាប់​ផងដែរ ពេល​ប៉ះ​ជាមួយ​ក្រុម Huddersfield​នៅ​ថ្ងៃ Boxing Day( ២៦ ខែធ្នូ​)​នោះ បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​២-០​ក្រោយពី​ការបញ្ជូន​បាល់​របស់​កីឡាករ Ander Herrera​។​

គ្រាប់​បាល់​ទី​៣​របស់​ក្រុម Man Utd​បានមក​ដល់​នៅ​នាទី​៤៥ ពេលដែល​កីឡាករ Anthony Martial​បញ្ជូន​បាល់​ទាប ហើយ​កីឡាករ Rashford​ជា​អ្នក​ពេន​មួយ​ជើង​បានសម្រេច​។​

ក្រុម Bournemouth ដណ្តើមបាន​១​គ្រាប់​វិញ​នៅ​ម៉ោង​បញ្ចប់​ការប្រកួត​ក្នុង​តង់​ទី​១ ពេលដែល​កីឡាករ David Brooks​ញាក់​បាល់​ផុត​ខ្សែការពារ​ក្រុម Man Utd និង​បញ្ជូន​បាល់​ឲ្យ​កីឡាករ Nathan Ake​ដែល​បាន​ពេន​មួយ​ជើង​ផុតដៃ​អ្នកចាំទី David De Gea​។​

កីឡាករ Romelu Lukaku សម្រេចបាន​ជ័យជំនះ​៤-១​ក្រោយ​ចូល​លេង​ជា​កីឡាករ​បម្រុង​នៅ​នាទី​៧០ ពេលដែល​កីឡាករ Pogba​បោះ​បាល់​ឲ្យ រួច​ស៊ុត​មួយ​ជើង​ផុតដៃ​អ្នកចាំទី Asmir Begovic ។​
​កីឡាករ Pogba ស្ទើរតែ​រកបាន​៣​គ្រាប់​ម្នាក់ឯង​ទៅហើយ ពេលដែល​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​៣០​ម៉ែត្រ​របស់គាត់​បែរជា​ត្រូវចំ​បង្គោល​ទី​ទៅវិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114