ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Man City​បិទ​គំលាត​នាំមុខ​របស់​ក្រុម Liverpool​នៅ Premier League​ក្រោយ​ឈ្នះ​ក្រុម Southampton៣-១

ក្រុម Man City​បាន​រស់រាន​ពី​បរាជ័យ​២​លើក​ជាប់ៗ​គ្នា​របស់​ពួកគេ​ជាមួយនឹង​ជ័យជំនះ​៣-១​លើ​ក្រុម Southampton កាលពី​ថ្ងៃអាទិត្យ ហើយ​និង​បាន​បិទ​គំលាត​នាំមុខ​របស់​ក្រុម Liverpool​នៅលើ​កំពូល​តារាង Premier League​មក​នៅ​៧​ពិន្ទុ​វិញ មុនពេល​ក្រុម​កំពូល​តារាង​ទាំង​២​ជួបគ្នា​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ខាងមុខនេះ​។​

ក្រុម​ជើងឯក​របស់លោក Pep Guardiola​ត្រូវការ​លំនឹង​លេង​របស់​ពួកគេ​មកវិញ ក្រោយ​ទទួលរង​បរាជ័យ​ដ៏​គួរ​ភ្ញាក់ផ្អើល​ជាមួយ​ក្រុម Crystal Palace និង​ក្រុម Leicester City ហើយ​គ្រាប់​បាល់​ពី​កីឡាករ David Silva, Sergio Aguero និង​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ James Ward-Prowse ធ្វើ​ឲ្យ​ពួកគេ​សម្រេចបាន​ជ័យជំនះ​នៅក្នុង​ទឹកដី St. Mary’s ។​

កីឡាករ Charlie Austin គួរតែ​បានធ្វើ​ឲ្យ​ក្រុម Southampton នាំ​មុខមុន​ទៅហើយ ប៉ុន្តែ​បែរជា​គាត់​គ្រប់គ្រង​បាល់​មិន​បានល្អ​ទៅវិញ ក្រោយ​លេង​នៅមុខ​ទី​ម្នាក់ឯង​។​

ក្រុម Man City​បានធ្វើការ​នាំមុខ ពេលដែល​ការ​ស៊ុត​បាល់​កីឡាករ Sterling​ផ្លា​ត់​ត្រូវចំ​កីឡាករ Ward-Prowse ហើយ​កីឡាករ Aguero​បន្ថែម​១​គ្រាប់​ទៀត ពី​ការបញ្ជូន​បាល់​ពី​កីឡាករ Zinchenko​នៅ​នាទី​៣​ក្នុង​ម៉ោង​បញ្ចប់​ក្នុង​តង់​ទី​១​។​

អ្នកចាំទី McCarthy សង្គ្រោះ​បាល់​យ៉ាង​ល្អ​ពី​ការ​ស៊ុត​បាល់​របស់​កីឡាករ Sterling​និង​កីឡាករ Mahrez​ក្រោយ​សម្រាក់​តង់​ទី​១ ខណៈដែល​កីឡាករ Aguero ស៊ុត​ប៉ះ​របារ​ទី ហើយ​កីឡាករ Hojbjerg​ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ការប្រកួត សម្រាប់​កំហុស​មកលើ​កីឡាករ Fernandinho៕