ព័ត៍មានទាន់​ហេតុការណ៏
Search

មេ​កន្ទុយលេខ​យួន​ ដ៏​ធំ​ដុះ​ស្លែ​មួយ​កន្លែង ​អាង​ប៉េអឹម​រង​ខេត្ត​ និង​មន្ត្រី​នគរបាល​ខេត្ត​កណ្តាល ​កាង​

ភ្នំពេញ​ ៖ មេ​ល្បែង​យ៉ាង​ធំ​ដុះ​ស្នឹម​នេះ​ ត្រូវ​ពលរដ្ឋ​ប្រាប់​ឲ្យ​ដឹង​ថា ​ប្តី​ឈ្មោះ​ ក្រក​ និង​ប្រពន្ធ​ឈ្មោះ​ ថៃ​មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ​ឃុំ​ស្វាយ​ប្រទាល ​ស្រុក​ស្អាង ​ខេត្ត​កណ្តាល​។​

មេ​ឆ្នោត​យួន​ខាងលើនេះ​គេ​មានកូន​ស៊ូ​វ​(​អ្នកដើរ​កត់​)​រាប់រយ​អ្នកមួយ​ចំហៀង​ត្រើយ​ខាងកើត​ដង​ទន្លេ​បាសាក់​ ស្រុក​កៀនស្វាយ ​ស្រុក​ស្អាង​ និង​ស្រុក​កោះធំ​។​

បច្ចុប្បន្ន​នេះ​ ឈ្មោះ​ ក្រក​ បាន​ជិះឡាន​ហាយ​ឡិន​ឌ័​រ​ ប្រមូល​ម៉ូយ​តាម​ផ្ទះ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ខ្លាច​ញញើត​ ​​សមត្ថកិច្ច​ណា​ទាំងអស់​។​ ពេលខ្លះ​ ឈ្មោះ​ ក្រក​ បាន​យកឈ្មោះ​មេៗ​ខេត្ត​មក​គំរាម​សមត្ថកិច្ច​មូលដ្ឋាន​ទៀតផង​។

តាម​ប្រភពពី​កូន​កញ្ច្រែង​ខ្លះ​បានឲ្យ​ដឹងថា ​មេ​ឆ្នោត​យួន​ឈ្មោះ ​ក្រក​ និង​ចែ​ ថៃ​នេះ ​អួត​ថា​គាត់​បង់​លុយ​ឲ្យ​ប៉ូលិស ​និង​ប៉េអឹម​ខេត្ត​រាល់​ខែ ​ទើប​លេង​បាន​យ៉ាង​ស្រួល​បែបនេះ ​ឮ​ថា​មាន​មន្ត្រី​នគរ​ខេត្ត​កណ្តាល​ម្នាក់ ​ប៉េអឹម​ម្នាក់​ កាង​ដាច់​ក្បាល​ចោល​ទៀត​ផង​។​

ប្រភព​បន្ត​ថា ​មេ​កន្ទុយលេខ​យួន​នោះ គេ​បាន​សែនព្រេន​ត្រូវរ៉ូវ​ឲ្យអាជ្ញាធរ ​និង​សមត្ថកិច្ច​គ្រប់កន្លែង ទើប​គ្មាន​អ្នក​បង្ក្រាប ​ហើយ​ហ៊ាន​បើក​លេង​យ៉ាង​បើកចំហ​ពេញទំហឹង​បែបនេះ។​

ប្រជាពលរដ្ឋ​ដែលមាន​សមាជិក​ ឬ​ក្រុមគ្រួសារ​ញៀន​ល្បែង កន្ទុយលេខ​ ចាញ់​អស់​គូទ​ខោ មានការ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ហើយ​សំណូមពរ​ឱ្យ​ឲ្យ​សមត្ថកិច្ច​ថ្នាក់លើ​ ឬ​អាជ្ញាធរ​ស្រុក ខេត្ត​មេត្តា​ចាត់​វិធា​ការ​មេ​កន្ទុយលេខ​នេះ ព្រោះ​រាល់ថ្ងៃ​នៅតាម​ស្រុកភូមិ​កំពុង​កើត​ចោរលួច​ចោរប្លន់​ជាច្រើន​ដែល​កើត​ចេញពី​ល្បែង​កន្ទុយ​លេខ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114