ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី​វាយ​តេ​ន្នី​ស Djokovic អះអាង​ថា កីឡាករ​កំពូល​ទាំង៤ នាក់​នៅតែ​អាច​ឈ្នះ​ពានរង្វាន់ Grand Slam

កីឡាករ​វាយ​តេ​ន្នី​ស​លំដាប់​ទី ១ ពិភពលោក Novak Djokovic បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កីឡាករ​កំពូល ៤ នាក់​ ដែល​រួមទាំង​ខ្លួនឯង​ក៏ដូចជា កីឡាករ Roger Federer កីឡាករ Rafael Nadal និង​កីឡាករ Andy Murray សុទ្ធតែជា​កីឡាករ​ដែល​ឈ្នះ​ពានរង្វាន់ Grand Slam ក្នុង​ឆ្នាំ ២០១៩ ។​

ទោះបី​ជាការ​កត្តា​អាយុ របួស និង​ការ​ទស្សន៍ទាយ​ទុក​អំពី​តារា​ជំនាន់​ថ្មី​អំពី​ការប្រកួត​នេះ​ក៏ដោយ​ក៏​កីឡាករ Djokovic បាន​អះអាងថា កីឡាករ​ជើងចាស់ ៤ នាក់​នេះ​នៅតែ​ជា​កីឡាករ​ដែល​អាច​ឈ្នះ​ពានរង្វាន់ ។​

Djokovic បាន​និយាយថា “​ខ្ញុំ​គិតថា​ប្រសិនបើ​យើង​មាន​សុខ​ភាពល្អ និង​លេង​បានល្អ កីឡាករ​ទាំង ៤ នាក់​នេះ​នៅតែ​ប្រហែល​ជាមាន​ឱកាសល្អ​បំផុត​ដើម្បី​ឈ្នះ​ពានរង្វាន់ Gram Slams ជា​បន្តទៀត​មុនពេល​បើក​ការប្រកួត​បើក​រដូវ​កាល និង​ពានរង្វាន់ Qatar Open” ។​

Djokovic គឺជា​បេក្ខភាព​មួយរូប​ដែលមាន​សង្ឃឹម​ឈ្នះ​នៅ​ឆ្នាំ ២០១៩ ដោយបាន​បញ្ចប់​រដូវ​កាល​មុន​យ៉ាងខ្លាំង និង​បានជា​សះស្បើយ​ពី​ការរង​របួស ហើយនឹង​មិនមាន​អ្វី​ប៉ះពាល់​ដល់​ឆ្នាំនេះ​ដើម្បី​ឈ្នះ​ពាន Wimbledon និង US Open ឡើយ ។​

គូប្រជែង​របស់គេ​ជាពិសេស​កីឡាករ Nadal និង Murray នៅតែ​ប្រឈម​នឹង​បញ្ហា​រងរបួស​ដែ​មិនទាន់​ជាសះស្បើយ​ពេញលេញ​ដែល​បង្កើន​ឱកាស​ឲ្យ​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ​អាច​បន្ថែ​មការ​ឈ្នះ​ក្របខ័ណ្ឌ Grand Slam លើក​ទី ១៤ របស់គេ ។​

ជ័យជម្នះ​ដ៏​សំខាន់​មួយទៀត ហើយ​រូបគេ​នឹង​យកឈ្នះ​កីឡាករ Pete Sampras ដើម្បី​ក្លាយជា​អ្នក​ឈរ​នៅ​លេខ ៣ ក្នុង​បញ្ជី​អ្នកឈ្នះ​ពានរង្វាន់ Grand Slam គ្រប់ពេល ខណៈដែល​កីឡាករ Federer ២០ ដង និង​កីឡាករ Nadal ១៧ ដង ។​

ចាប់តាំងពី​ពេលមុន និង​រួមទាំង​ឆ្នាំ ២០១០ កីឡាករ​កំពូល​ទាំង ៤ រូបនេះ​បានឈ្នះ​ពានរង្វាន់ Grand Slam ចំនួន ៣២ លើក​ក្នុងចំណោម​ពួកគេ​ដោយ​កីឡាករ Djokovic ស្ថិតនៅ​កំពូល​គេ​ក្នុង​មាន​បញ្ជី​ដោយបាន​ឈ្នះ​ចំនួន ១៣ លើក ។​

Djokovic បាន​បញ្ជាក់ថា ជំនាន់​បន្ទាប់​គឺមាន​រួចហើយ ហើយ​បានជ្រើសរើស​កីឡាករ​លំដាប់​ទី ៤ ពិភពលោក​របស់​អាល្លឺម៉ង់​គឺ​កីឡាករ Alexander Zverev កីឡាករ​លំដាប់​ទី ១២ ពិភពលោក​របស់​ក្រូ​អាត​គឺ​កីឡាករ Borna Coric និង​កីឡា​ករលេខ ១៥ របស់​ក្រិ​ក Stefano Tsitsipas ។​

កីឡាករ​វាយ​តេ​ន្នី​ស​មួយរូប​ទៀត​ដែល​អាច​ប្រជែង​ពានរង្វាន់​នេះ​គឺ​កីឡាករ Dominic Thiem របស់​ប្រទេស​អូទ្រីស​ដែល​ក៏​ស្ថិត​នៅ​ក្នុង​ការប្រកួត​ទី​ក្រុង​ដូ​ហា និង​កីឡាករ​លំដាប់​លេខ ២ ដែល​ឈរ​នៅក្រោយ​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ៕ AFP