ព័ត៍មានទាន់​ហេតុការណ៏
Search

សូ ដា​នី​តា ប្រកាស​ព្រមាន​ប្តឹង​ម្ចាស់​Account Facebook​ ឈ្មោះ​ជំនោរ​និស្ស័យ លើ​ករណី​ប្រមាថ​ជីវិត​ខ្លួន​

ភ្នំពេញ ​៖​ តារា​សម្ដែង​ស្រី​មាន​ប្រជាប្រិយភាព​ និង​នៅ​តែ​រក្សា​បាន​ការ​គាំទ្រ​ពី​មហាជន​គ្រប់​ស្រទាប់​វ័យ ​កញ្ញា សូ ដា​នី​តា បាន​ផ្ទុះ​កំហឹង ​ប្រកាស​ព្រមាន​ប្តឹង​ជា​សាធារណៈ​លើ​បុរស​ម្នាក់​ដែល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ឈ្មោះ ជំនោរ និស្ស័យ បន្ទាប់ពី​បុគ្គល​រូប​នេះ​ បាន​ទម្លាយ​សារ​ប្រមាថ​អាយុ​ជីវិត​ និង​ករណី​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ។

ការព្រមាន​តាមរយៈ​ចំណាត់​ការ​ផ្លូវច្បាប់​របស់​អ្នក​នាង សូ ដា​នី​តា ខាងលើនេះ ​បានធ្វើ​ឡើង​ភ្លាមៗ​ស្រប​ពេលដែល​ម្ចាស់​Account Facebook​ ឈ្មោះ​ជំនោរ​និស្ស័យ រូប​នេះ ​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជា​មួយ​រូបភាព​របស់​នា​ង​ថា ​គួរ​ឲ្យ​រន្ធត់​មែន​ ទើបតែ​ផុស​រូប​បាន​មួយ​សោះ ​ឥឡូវ​ក្រឡាប់​ឡាន​ពេល​ធ្វើ​ដំណើរ​ឆ្លង​ឆ្នាំ​យ៉ាង​តក់ស្លុត​បែបនេះ​។​

ផ្អែក​តាម​សំណេរ​សរសេរ​បញ្ជាក់​របស់ ​កញ្ញា សូ ដា​នី​តា បាន​លើកឡើងថា ​ខ្ញុំ​សូមឲ្យ​ ម្ចាស់​អា​ខោ​ន​ឈ្មោះ ជំនោរ និស្ស័យ ចេញមុខ​មក​ដោះស្រាយ​ពី​ការ​ផុស​ប្រមាថ​មើលងាយ​អាយុជីវិត​របស់​នាង​ខ្ញុំ​ក៏​ដូចជា​ដាក់​ទំនាយ​អាយុជីវិត​ និង​រាល់​ការធ្វើដំណើរ​របស់​នាង​ខ្ញុំ​ដោយ​ចេតនា​ ដោយ​សរសេរ​ថា​( គួរ​ឲ្យ​រន្ធត់​មែន ទើបតែ​ផុស​រូប​បាន​មួយ​សោះ ឥឡូវ​ក្រឡាប់​ឡាន​ពេល​ធ្វើ​ដំណើរ​ឆ្លង​ឆ្នាំ​យ៉ាង​តក់ស្លុត​បែបនេះ )។​

តារា​ស្រី សូ ដា​នី​ដា បានចាត់ទុក​ទង្វើ​ខាងលើនេះ​ ចេញ​ជា​ពីរ​ករណី ​គឺ​ទី១ ,​នេះ​ជា​​ការ​បំពុល​ព័ត៌មាន​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​ខ្ញុំ។ ទី​២,​គឺ​ប្រមាថ​អាយុជីវិត​នាង​ខ្ញុំ​ បើ​មិន​ចេញមុខ​ដោះស្រាយ​ទេ​ នាង​ខ្ញុំ សូ ដា​នី​តា សុំ​ប្តឹង​ម្ចាស់​អា​ខោ​ន ( ជំនោរ និស្ស័យ )​ពី​បទ​ប្រមាថ​មើល​អាយុ​ជីវិត​នាង​ខ្ញុំ​ដោយ​ប្រយោល​​ ហើយ​មិនបាច់​និយាយថា ឮ​គេ​ថា ឬ​ឮ​គេ​និយាយ​ទេ ព្រោះ​មានតែ​លោក​ម្នាក់​ទេ ដែល​សរសេរ​បែបនេះ អត់​មាន​បងប្អូន​ណា​គេ​និយាយ​ទេ​ គឺមាន​តែ​លោក​ម្នាក់​គត់​សរសេរ​បែបនេះ។​

ជាការ​ពិត ​មិន​ត្រឹមតែ​សាមីខ្លួន ​កញ្ញា សូ ដា​នី​តា នោះទេ​ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​ខ្លាំងៗ​លើ​ករណី​ប្រមាថ​អាយុជីវិត​ពី​សំណាក់​ម្ចាស់ Account Facebook​ ឈ្មោះ ជំនោរ​និស្ស័យ ខាង​លើ​នេះ​ទេ ​គឺ​សូម្បីតែ​អ្នកសិល្បៈ​រួម​អាជីព​ និង​អ្នកគាំទ្រ​នាង​មួយចំនួន​ ក៏បាន​ប្រតិកម្ម​ដូចគ្នា​នឹង​នាង​ផង​ដែរ​ព្រោះ​ថា​ករណីនេះ ​គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​សម្រាប់​អ្នក​សិល្បៈ​ជា​ស្ត្រី​ដូច​នាង​ផង​នោះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114