ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ សោភា និង​ក្រុមហ៊ុន​OPPO ​ជូន​កាដូ​វីដេអូ​​ថ្មី​ ឡូយ​កប់​សម្រាប់​ឆ្នាំ​ថ្មី​នេះ​

ភ្នំពេញ ​៖ តារា​ចម្រៀង​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ និង​ជាតា​រា​តំណាង​ក្រុមហ៊ុន​OPPO​ អ្នកនាង ពេជ្រ សោភា បាន​ធ្វើការ​Live Video​ថា ​ខ្លួន​នឹង​ចេញ​វីដេអូ​ ដ៏​ពិសេស​មួយ​សម្រាប់​ទស្សនិកជន​លើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO​ ដែលជា​វីដេអូ​ស្នេហា​រវាង​អ្នកនាង​ជា​អ្នកបម្រើ​ការងារ​នៅ​ហាង​កាហ្វេ​មួយកន្លែង ​និង​បុរស​សង្ហា​ជា​ភ្ញៀវ​មកជា​ប្រចាំ​នោះ បាន​ចេញ​ជា​ផ្លូវការ​ហើយ​កាលពី​យប់​ថ្ងៃទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០១៨​ ពោលគឺ​មុនពេល​ឆ្លង​ឆ្នាំ​តែម្តង​។​ ជាការ​កត់សម្គាល់​នេះ​ពិតជា​មានការ​ភ្ញាក់​ផ្អើល​មែនទែន​ពេលដែល​បាន​ទស្សនា​​វីដេអូ​នោះ​ហើយ។​

មិនតែប៉ុណ្ណោះ​មាន​ហ្វេ​ន​គាំទ្រ​ជាច្រើន​បាន​ចូល​Comment​លើ​​វីដេអូ​ ​និង​ដូចជា​អរគុណ​ដល់​ក្រុមហ៊ុន​OPPO​ដែល​ខំ​ធ្វើ​អ្វីដែល​ថ្មី​សម្រាប់​ទស្សនិកជន​មិន​ថា​ផលិតផល​ទូរស័ព្ទ​របស់​ខ្លួន​ ក៏ដូចជា​ជួយ​គាំទ្រ​ទៅលើ​ផ្នែក​សិល្បៈ​ផងដែរ​។​

បើ​និយាយ​លម្អិត​ពី​សាច់រឿង​ដែលមាន​ចំណងជើង​ថា Lock​ សោ​បេះដូង​ដែល​ជា​​វីដេអូ​​ថ្មី​នោះ​វិញ​ គឺ​បង្ហាញ​អំពី​នារី​ម្នាក់​ដែល​បាន​លួច​ស្រលាញ់​លើ​បុរស​ម្នាក់ ​តែ​មិន​ហ៊ាន​សារភាព​អ្វី​ទាំងអស់ បាន​ត្រឹមតែ​ចង់ឃើញ​មុខ​គេ​ និង​លួច​ថត​គេ​ប៉ុណ្ណោះ ​អារម្មណ៍​នេះ​វា​ពិតជា​ពិបាក​ខ្លាំង ​ហើយ​មានតែ​អ្នក​ឆ្លងកាត់​អារម្មណ៍​នោះទេ​ ទើប​យល់​។​ ទោះជា​យ៉ាងណា​ក្នុង​សាច់រឿង​នោះ​ ក៏បាន​បង្ហាញ​ថា ​បុរស​នោះ​ក៏មាន​ចិត្ត​លើ​អ្នកនាង​វិញ​ផង​ដែរ​ និង បានផ្តល់​ជា​កាដូ​យ៉ាង​ពិសេស​ទៅ​នាង​ទៀត ​គឺ​OPPO F9 Jade Green​ ដែលជា​ពណ៌​ថ្មី​មាន​ចំនួន​កំណត់​របស់​ក្រុមហ៊ុន​OPPO​ដែល​ទើប​មាន​លក់​លើ​ទីផ្សារ​ផង​ដែរ​។​

បើ​តាម​រយៈ​វីដេអូ​​ក្រុមហ៊ុន​OPPO​ គឺ​បានធ្វើ​​វីដេអូ​នេះ​ ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ និង​ចង់​បង្ហាញ​អំពី​ពណ៌​ថ្មី​F9 Jade Green របស់​ខ្លួន​។​ គួរ​រំលឹក​ផងដែរ​ ពណ៌​ថ្មី​ នៃ​ម៉ូ​ដែល​ថ្មី​របស់​F9 ត្រូវបាន​គេ​ចាត់ទុកថា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ ភាពទន់ភ្លន់ និង​មាន​ក្តី​សង្ឃឹម ប្រកបដោយ​ក្ដី​ស្រឡាញ់ ថែមទាំង​ត្រូវបាន​គេ​ចាត់​ទុកថា​ជា​ថ្ម​ការពារ​ដោយសារតែ​វា​អាច​ទប់​ទល់នឹង​ថាមពល​អវិជ្ជមាន​ដែល​នៅ​ជុំវិញ​អ្នក​ទៀតផង​ហើយ​វា​ត្រូវបាន​រចនា​ស្រោប​ស៊ុម​ពណ៌​មាស និង​មាន​ពណ៌​បៃតង​ថ្មី ដែល​ពណ៌​នេះ​ប្រៀបដូចជា​ត្បូង​មរកត​អ៊ីចឹង​។​

ជាពិសេស​ទៅទៀត​រាល់​ការ​ជាវ OPPO F9 គិត​ចាប់ពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១៨​ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នឹង​ទទួល​បាន​ប័ណ្ណ​ធានា​លើ​អេក្រង់​ដែល​មាន​សុពលភាព​៦​ខែ ​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ជាវ​។

​ប្រសិនបើ​អេក្រង់​មានការ​បែកបាក់​ ឬ​ខូចខាត អតិថិជន​អាច​ប្រើ​ប័ណ្ណ​ធានា​អេក្រង់​នេះ ​ដើម្បី​ផ្លាស់ប្ដូរ​យក​អេក្រង់​ថ្មី​ បាន​ចំនួន​មួយដង​ ដោយ​មិន​គិតថ្លៃ​ពី​OPPO SERVICE CENTER​។

​ត្រលប់​មកវិញ​ វីដេអូ​ថ្មី​នេះ ​ពិតជា​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន និង​មាន​ហ្វេ​ន​សុំ​ឲ្យ​ចេញ​ភាគ​បន្ត ក៏ដូចជា​បទ​ចម្រៀង​ពេញ Lock សោ​បេះដូង​ទៀត​ផង​។ តោះ​ពេលនេះ​មក​តាមដាន​ទស្សនា​វីដេអូ​​ថ្មី​របស់​ពេជ្រ សោភា ទាំងអស់គ្នា ​៖



TAG