ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ រង​របួស​​ធ្ងន់ ​និង​ស្រាល

រតនគិរី​ ៖​ មនុស្ស​៤​នាក់​ បាន​រង​របួស​ធ្ងន់​ និង​ស្រាល បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​និង​ម៉ូតូ​បុក​គ្នា​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ពុធ ១១​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ បួន ខាង លើ ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​សេ​ដា ស្រុក​លំផាត់​។​

​មន្ត្រី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ម៉ូតូ​បង្ក​១​គ្រឿង​ម៉ាកវ៉េវ​ឆ្លាម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ បួន ខាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ របួសស្រាល មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ខណៈ​បត់​ឆ្លងផ្លូវ​ចូលទៅ​ផ្ទះ​មិនបាន​ប្រុងប្រយ័ត្ន​ត្រូវ​ម៉ូតូ​មួយគ្រឿង​ជិះ​មកពី​មុខ​បុក​តែម្តង​បណ្តាល​ឲ្យ​ដួល​រដូករណែល​ពេញ​ផ្លូវ​។​

ចំណែក​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CG -៩០០៩ បើកបរ​ដោយ​ឈ្មោះ ឈី​ន ឈី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ណង​ហៃ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគិរី របួសស្រាល​។​

អ្នករួមដំណើរ​២​នាក់​
១.​ឈ្មោះ ស៊ុ​ល ញុ​ល ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ទំ​ពួន រង​របួស​ស្រាល​។​
២. ឈ្មោះ ខាង ខេ​ត ភេទ​ស្រី អាយុ​២​ឆ្នាំ រង​របួស​ធ្ងន់​បាក់ឆ្អឹង​កំភួន​ជើង​ខាង​ស្តាំ។

ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​ បាន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ឃុំ​សេ​ដា​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​។​

ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផងដែរ​៕