ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​Account Facebook ជំនោរ​និស្ស័យ សុំទោស​ជា​សាធារណៈ​ និង​បកស្រាយ​នូវ​កំហុស​ឆ្គង​ខណៈ​មានការ​ព្រមាន​ប្តឹង​ពី សូ ដា​នី​តា​

​ភ្នំពេញ ​៖ ​បន្ទាប់ពី​មានការ​ប្រកាស​ព្រមាន​ប្តឹង​ជា​សាធារណៈ​ លើ​បុរស​ម្ចាស់​Account Facebook ឈ្មោះ ជំនោរ និស្ស័យ ពី​សំណាក់​តារា​សម្ដែង​ស្រី​ កញ្ញា សូ ដា​នី​តា លើ​ករណី​ដែល​យល់​ច្រឡំ​ថា​ជាការ​ប្រមាថ​អាយុជីវិត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​អ្នកគាំទ្រ​នោះ​ភ្លាមៗ​សាមីខ្លួន​ ឈ្មោះ ជំនោរ​និស្ស័យ បាន​ចេញមុខ​សូមទោស​ជា​សាធារណៈ​ និង​បកស្រាយ​ការពិត​នូវ​រឿងរ៉ាវ​យល់ច្រឡំ​មួយ​នេះ​។​

បើតាម​ម្ចាស់​Account Facebook ជំនោរ​និស្ស័យ បាន​រៀបរាប់ថា ​តោះ​កុំ​ភ្លេច​ជួយ​ស៊ែរ​ឲ្យ​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ពី​រឿងនេះ​បានឃើញ​ផង​ ជាពិសេស​ បង ច​ន ច័ន្ទ​លក្ខណា និង បងស្រី​ សូ​ដា​នី​តា បាន​ឃើញ​ផង​។​ ជាដំបូង​នៅថ្ងៃនេះ​នេះដែរ​ ខ្ញុំ​បានឃើញ​អា​ខោ​ន​របស់ បងស្រី​សូ ដា​នី​តា បាន​បង្ហោះ​រូប​ និង​សរសេរ​នូវ​ពាក្យពេចន៍​ខាងលើ ថែមទាំង​បាន​ចូល​ខម​មិន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ផងដែរ។​

ម្ចាស់ Account Facebook ដដែល​នេះ​បានបញ្ជាក់​ថា ​ពេល​ឃើញ​ភ្លាម​ មានការ​ភ្ញាក់ផ្អើល​ផងដែរ​ចំណុច​រឿង​មួយ​នេះ​។​ ខ្ញុំ​សូម​បកស្រាយ​ ជាដំបូង​សូម​អរគុណ​ចំពោះ​ការ​ប្រាប់​ចំពោះ​រឿង​មួយ​នេះ និង សូមទោស​ផងដែរ​ ចំពោះ​រឿង​មួយ​នេះ​ដូចគ្នា។​ ក្នុង​រឿងនេះ​ដែរ​ គឺជា​ការច្រឡំ​នោះ​ទេ បង​អាច​មើល​ក្នុង​រូប​ខាងក្រោម​នេះ​បាន ​គឺ​ព័ត៌មាន​ខាងក្រោម​នេះ តាម​ពិតទៅ​សាច់រឿង​ គឺ​ដោយសារតែ​ខ្ញុំ​បាន​បង្ហោះ​រឿង គ្រោះថ្នាក់​ចរាចរណ៍​រប​ស់​ក្មេង​ពីរ​នាក់​នៅ​ថ្ងៃ ឆ្លង​ឆ្នាំ​ ហើយ​ខ្ញុំ​ក៏បាន​ចុះផ្សាយ​ពី បង​ស្រី សូ ដា​នី​តា ពី​រឿង​ខួប​កំណើត​របស់​គាត់​ផងដែរ។

ប្រភព​ខាងលើនេះ​បញ្ជាក់​បន្ថែម​ថា​ តែ​អ្វីដែល​ខុស​នោះ​អី ពេល​ខ្ញុំ​ស៊ែរ​ចេញ ញាប់​ពេក ​ក្នុង​ក្រុម​khmer posrter ដោយ​ខ្ញុំ​​មិនបាន​ពិនិត្យ ចំពោះ caption share ចេញ​ឲ្យ​មិនបាន​គិត​ថា ​ច្រឡំ​copy ជាប់ caption​ដដែល​របស់​ប្អូនស្រី​ដែល​គ្រោះថ្នាក់​នោះ ​ក៏​ច្រឡំ​បែប​នោះ​ទៅ។​ ខ្ញុំ​ជឿថា អ្នក​ធ្លាប់​ស៊ែរ​រឿង​ព័ត៌មាន​នេះ​ហ្នឹង​យល់ ថា​រឿងនេះ​ជាការ​ច្រឡំ​ពេល​ស៊ែរ​ចេញ​ប៉ុណ្ណឹង​។​ ដូចនេះ​ សូមទោស​ដល់​បង​ស្រី​ដែល​នៅក្នុង​រូប​ព័ត៌មាន​supprise​ ថ្ងៃកំណើត​ផងដែរ​ ព្រោះ​អី​មិនមែនជា​ចេតនា​នោះ​ទេ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មិនបាន​ដឹងថា​មាន​ខុស​បែប​នេះដែរ​។ ​សូម​ជូនពរ​អ្នក​ទាំងអស់គ្នា មាន​សុខ​ភាព​ល្អ សម្រស់​ស្រស់​ស្អាត។​

សូម​រម្លឹកថា​ តារា​ស្រី ​កញ្ញា សូ ដា​នី​តា ថ្មីៗ​នេះ ​បាន​ផ្ទុះ​ប្រតិកម្ម​ខឹង​ខ្លាំងៗ​ រហូត​ប្រកាស​ព្រមាន​ប្តឹង​លើ​ម្ចាស់​Account Facebook ជំនោរ​និស្ស័យ បន្ទាប់​មានការ​បង្ហោះ​ព័ត៌មាន​ភ្ជាប់​ជាមួយ​ការ​សរសេរ​បែប​ប្រមាថ​អាយុជីវិត​របស់​ខ្លួន​។ ​ប៉ុន្តែ​ ករណីនេះ ​ត្រូវបាន​ម្ចាស់ ​Account Facebook រូបនោះ​បាន​ចេញ​មុខ​បកស្រាយ​ និង​បញ្ជាក់​ហើយ​ថា ​គ្រាន់តែ​ការ​យល់ច្រឡំ​ និង​បង្ហោះ​ខុស​បច្ចេកទេស​​ប៉ុណ្ណោះ ​ពោលគឺ​រូបលោក​គ្មាន​ចេតនា​ប្រមាថ​ជីវិត​ ឬ​បង្ក​បញ្ហា​នោះ​ឡើយ​៕