ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Man City​បញ្ចប់​ប្រវត្តិ​មិនដែល​ចាញ់​របស់​ក្រុម Liverpool​នៅ Premier league​ក្នុង​រដូវ​កាល​នេះ​

ក្រុម​មេឃ​ខៀវ Man City​បាន​ស្តារ​ស្ថាន​ការណ៍​ ការពារ​ជើងឯក Premier League​របស់​ពួកគេ​ខណៈដែល​ពួកគេ​បានបញ្ចប់​ប្រវត្តិ​លេង​មិនដែល​ចាញ់​២០​ប្រកួត​របស់​ក្រុម Liverpool​នៅក្នុង​រដូវ​កាល​នេះ​ ក៏ដូចជា​កាត់បន្ថយ​ការនាំ​មុខ​នៅលើ​កំពូល​តារាង​មក​នៅត្រឹម​៤​ពិន្ទុ​វិញ​។​

ក្រុម​ម្ចាស់ផ្ទះ​របស់លោក Pep Guardiola បានដឹង​ច្បាស់​ថា​គ្មានអ្វី​សំខាន់​ជាង​ការ​ឈ្នះ​ការប្រកួត​នៅក្នុង​ទឺ​កដី Etihad​នោះទេ​កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ខណៈពេលដែល​ភាព​តានតឹង​បាន​កើតឡើង​ពេញបន្ទុក​នៅក្នុង​ក្រុម​របស់​ពួកគេ​នោះ​។​

កីឡាករ Leroy Sane ធ្វើ​បានល្អ​បំផុត​នៅ​១៨​នាទី​ពី​ម៉ោង​បញ្ចប់​ការប្រកួត​ពេលដែល​គាត់​ទទួលបាន​បាល់​បញ្ជូន​ពី​កីឡាករ Raheem Sterling​រួច​ពេន​មួយ​ជើង​បានសម្រេច​កាត់​អ្នកចាំទី Alisson​របស់​ក្រុម Liverpool ក្រោយពេល​មាន​គ្រាប់​បាល់​តាម​ស្មើ​របស់​កីឡាករ Roberto Firmino​នៅ​នាទី​៦៤​។​

កីឡាករ Sergio Aguero​បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំ​មុខមុន​ជាមួយនឹង​ការ​ស៊ុត​បាល់​មួយ​ជើង​បានសម្រេច​នៅ​ជិត​បង្គោល​ទី​មុនពេល​បញ្ចប់​ការប្រកួត​តង់​ទី​១​។​

លោក​Pep Guardiola said​បាន​និយាយថា វា​បានក្លាយ​ជាការ​ប្រកួត​ពិត​ប្រាកដ​មួយ​រវាង​ក្រុម​ទាំង​២ ដែលជា​ក្រុម​អស្ចារ្យ​ដូចគ្នា​។​

កីឡាករ​Aguero​ស្ទើរតែ​រកបាន​គ្រាប់​បាល់​ទី​៣​ទៅហើយ ក្រោយ​កីឡាករ​Sterling កាត់​ចូលក្នុង ប៉ុន្តែ​អ្នកចាំទី​Alisson សង្គ្រោះ​បាល់ទាត់​ពេល​៕