ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​Novak Djokovic ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​Qatar Open

​កីឡាករ​លំដាប់​ថ្នា​ក់លេ​ខ​១​ពិភពលោក​Novak Djokovic បានឈ្នះ​ការប្រកួត​មួយ​ទៀតហើយ​នៅក្នុង​ទីក្រុង Doha​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បន្ត​ប្រវត្តិ​លេង​មិនទាន់​ចាញ់​គេ​របស់គាត់​នៅក្នុង​ឆ្នាំ​ថ្មី​នេះ ហើយ​និង​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Qatar Open​។​

កីឡាករ​សញ្ជាតិ​ស៊ែ​ប​ម្នាក់នេះ បាន​ផ្តួល​គូប្រកួត​NikolozBasilashvili​មកពី​ហ្ស​ក​ហ្ស៊ី ក្នុង​លទ្ធផល​ពិន្ទុ​4-6, 6-3, 6-4 នៅ​ការប្រកួត​មួយ​ដែល​ចំណាយពេល​ជិត​២​ម៉ោង​។​
​កីឡាករ​Djokovic នឹងត្រូវ​លេង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ​Roberto Bautista Agut​ដែល​បាន​យកឈ្នះ​ម្ចាស់​ជើងឯក Grand Slam ៣​ជំនាន់ គឺ​កីឡាករ Stan Wawrinka​ក្នុង​លទ្ធផល​ពិន្ទុ​6-4, 6-4​។​

កីឡាករ​Djokovic បាន​និយាយថា លោក​យល់ឃើញថា ខ្លួនឯង​នៅ​មិន​ចន្លោះ​ខ្វះខាត​នៅឡើយ​នៅក្នុង​ការប្រកួត​មួយ​នេះ ។ ដូច្នេះហើយ​ក្រោម​កាលៈទេសៈ​បែបនេះ លោក​ត្រូវតែ​រក​វិធីសាស្ត្រ​ឆ្លើយ​បត​ដើម្បី​អាចឈាន​ទៅរក​ការសម្រេចបាន​ជ័យជំនះ​ជាមួយ​កីឡាករ​ម្នាក់ ដែល​វាយ​កូន​បាល់​បាន​ខ្លាំង ហើយ​លេង​មានការ​ស្រេកឃ្លាន​ថែម​ទៀតផង​នោះ​។​

នេះ​ជា​លើកដំបូង​ហើយ​ដែល​កីឡាករ​Djokovic ដែល​បានឈ្នះ​ការប្រកួត​ផ្ទួនៗ​គ្នា​ពី​ការ​តាម​ពីក្រោយ​គេ​១​សិត​មុន ចាប់តាំងពី​ការប្រកួត Cincinnati កាលពី​ខែសីហា ឆ្នាំមុន គឺជា​ការប្រកួត​មួយ​ដែល​លោក បាន​បន្ត​លើក​ពាន​៕