ព័ត៍មានទាន់​ហេតុការណ៏
Search

២​គ្រាប់​របស់​Santi Cazorla​ជួយ​ឲ្យ​ក្រុម​Villarreal​ស្មើ​២-២​ជាមួយ​ក្រុម Real Madrid​នៅ La Liga

​កីឡាករ Santi Cazorla​បានបង្ហាញ​យ៉ាងច្បាស់​ថា​គាត់​គឺជា​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​ម្នាក់​ពេលដែល​គាត់​រកបាន​២​គ្រាប់ សម្រាប់​ក្រុម Villarreal​ដើម្បី​ច្រានចោល​ឱកាស​របស់​ក្រុម Real Madrid​ក្នុង​ការបិទ​គំលាត​បន្ថែមទៀត​នៅលើ​កំពូល​តារាង La Liga​របស់​ក្រុម Barcelona​។​

ក្រុម​ភ្ញៀវ ដែល​បានធ្វើ​ដំណើរ​ទៅលេង​នៅ​ការប្រកួត Club World Cup​មុន​រដូវ​កាល​បុណ្យ​គ្រិស្ត​ស្មាស់​នោះ ហាក់បីដូចជា​លេង​អស់កម្លាំង​ខ្លាំង​ហើយ​ប្រឈម​នឹង​ការវាយលុក​ខ្លាំង​ពី​កីឡាករ Cazorla​ដែល​បាន​អវត្តមាន​ជា​យូរ​មកហើយ​ដោយសារតែ​បញ្ហា​របួស​។​

ការ​ស៊ុត​បាល់​កោង​របស់គាត់ បានធ្វើ​ឲ្យ​ក្រុម Villarreal​នាំមុខ​មុន មុនពេល​ដែល​ការ​តែ​តបាល់​របស់​កីឡាករ Karim Benzema​តាម​បាន​ស្មើ​១-១​វិញ​។​

កីឡាករ Raphael Varane​បានធ្វើ​ឲ្យ​ក្រុម Real Madrid​នាំមុខ​មុន​វិញ​ម្តង​ប៉ុន្តែ​ការ​តែ​តបាល់​តាម​ក្រោយ​របស់​កីឡាករ Cazorla​បាន​ជួយ​ឲ្យ​ក្រុម Villarreal ឡើង​ផុតពី​តំបន់​គ្រោះថ្នាក់​។​

វា​គឺជា​គ្រាប់​បាល់​ដំបូង​គេ​នៅ La Liga នៅ​ឆ្នាំ​២០១៩ និង​ជា​គ្រាប់​បាល់​ដំបូង​ក្នុង​ក្រុម League​របស់​កីឡាករ​Cazorla ចាប់តាំងពី​ឆ្នាំ​២០១២​មក​។​

លទ្ធផល​នេះដែរ បានធ្វើ​ឲ្យ​ក្រុម Real Madrid​របស់លោក Santi Solari​បន្ត​ឈរ​នៅ​លេខ​រៀង​ទី​៤ មាន​៧​ពិន្ទុ​តាម​ពីក្រោយ​ក្រុម Barcelona៤​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ​២ Atletico Madrid និង​២​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ​៣ Sevilla៕