ព័ត៍មានទាន់​ហេតុការណ៏
Search

WADA​ជួល​ក្រុមហ៊ុន​ច្បាប់​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​ពីបទ​គំរាមកំហែង​នៅក្នុង​អង្គភាព​របស់ខ្លួន​

​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទីភ្នាក់ងារ​ប្រឆាំងនឹង​ការប្រើប្រាស់​គ្រឿងញៀន​ពិភពលោក​(WADA)​បាន​និយាយថា ពួកគេ​បាន​ជួល​ក្រុមហ៊ុន​ច្បាប់​មួយ​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ករណី​ចោទប្រកាន់ថា​មានការ​គំរាមកំហែង និង​រង​ភាពអាម៉ាស់​នៅក្នុង​អង្គភាព​មួយ​នេះ ក្រោយ​ការស៊ើបអង្កេត​ដំបូង មិនអាច​បញ្ជាក់​ពី​ទង្វើរ​មិន​សមរម្យ​ណាមួយ​រួចមក​នោះ​។​

លោកស្រី​Beckie Scott ដែលជា​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក​កាណាដា និង​ជា​ប្រធាន​គណៈកម្មាធិការ​អត្តពលកម្ម​របស់ WADA បាន​ចោទប្រកាន់​ម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ថា​បានផ្តល​សេចក្តីអធិប្បាយ និង​កាយវិការ​មិន​សមរម្យ អំឡុង​ជំនួប​កាលពី​ខែកញ្ញា​កន្លងទៅ​នៅក្នុង​ទីក្រុង Seychelles ពេលដែល​លោកស្រី បាន​ជំទាស់​ចំពោះ​ការដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ទីភ្នាក់ងារ​ប្រឆាំងនឹង​ការប្រើប្រាស់​គ្រឿងញៀន​រុស្ស៊ី​នោះ​។​

WADA បាន​បើក​ការស៊ើបអង្កេត​ពិនិត្យមើល​ឯករាជ្យ​ផ្ទៃក្នុង ហើយ​និង​បាន​ពិភាក្សា​លើ​សេចក្តីរាយការណ៍ នៅ​ជំនួប​នៅក្នុង​ទីក្រុង Baku ប្រទេស​អា​ហ្សឺ​បៃ​ហ្ស​ង់ កាលពី​ខែវិច្ឆិកា កន្លងទៅ ប៉ុន្តែ​ពួកគេ​បានកំណត់​ការរកឃើញ ដោយ​មិនបាន​ធ្វើការ​សន្និដ្ឋាន​ណាមួយ​ចំពោះ​ការគំរាមកំហែង ដែល​បាន​កើតឡើង​នោះទេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ដើម្បី​ផ្តល់​ភាព​ស៊ីជម្រៅ​ចំពោះ​ការចោទប្រកាន់​មួយ​នេះ WADA​បានសម្រេច​ចិត្ត​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​លើក​ទី​២ លើ​ករណី​មួយ​នេះ​៕