ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកគាំទ្រ​ម្នាក់​របស់​ក្លិប Chelsea​ទទួលបាន​បម្រាម​៣​ឆ្នាំ​សម្រាប់​ការបំពាន​ផ្លូវភេទ​

អ្នកគាំទ្រ​ម្នាក់​របស​ក្លិប Chelsea​ត្រូវបាន​គេ​បម្រាម​ពី​ការប្រកួត​បាល់ទាត់​រយៈ​ពេល​៣​ឆ្នាំ ក្រោយពី​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការប្រកួត​Premier League របស់​ពួកគេ ពេល​ប៉ះ​ជាមួយ​ក្រុម​Brighton​សម្រាប់​ការ​ស្រែ​រំលោភបំពាន​ផ្លូវភេទ​។​

បុរស​វ័យ​២០​ឆ្នាំ​ម្នាក់នេះ បាន​សារភាព​ទទួលទោស​កំហុស​ចំពោះ​ការបំពាន​ដែល​បាន​ប្រើប្រាស់​ការគំរាមកំហែង ការបំពាន ឬ​ពាក្យ​ប្រមាថ អំឡុង​ជ័យជំនះ​២-១​របស់​ក្រុម Chelsea​នៅក្នុង​ទឹកដី​Amex​របស់​ក្រុម​Brighton កាលពី​ថ្ងៃទី​១៦ ខែធ្នូ​។​

ជា​លទ្ធផល អ្នកគាំទ្រ​ម្នាក់នេះ ត្រូវ​បា​ម​គេ​បំរាម​រយៈពេល​៣​ឆ្នាំ និង​រង​ការផាកពិន័យ​៩៦៥​ផោន​។​
​អ្នកនាំពាក្យ​ម្នាក់​របស់​ក្លិប​Brighton and Hove Albion បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា យើង​ចង់​ថ្លែងអំណរគុណ​ដល់​ក្រុមនគរបាល​Sussex Police សម្រាប់​ការជួយ​របស់​ពួកគេ ក្នុងការ​ទប់ទល់​ជាមួយនឹង​ឧប្បត្តិ​ហេតុដែល​មិនគួរ​កើតឡើង ហើយ​យើង​ពេញចិត្ត​ខ្លាំងណាស់​លទ្ធផល​មួយ​នេះ​។​

សូមបញ្ជាក់ថា បំរាម​លើ​អ្នកគាំទ្រ​នេះ គឺជា​ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ចុងក្រោយ​គេ​ពាក់ព័ន្ធ​នឹង​ក្រុម​អ្នកគាំទ្រ​ក្លិប Chelsea​ក្នុង​រដូវ​កាល​នេះ​។​

អ្នកគាំទ្រ​ក្លិប Chelsea​ម្នាក់ ត្រូវបាន​គេ​ចោទប្រកាន់​ផងដែរ​ពី​កា​ស្រែក​ពាក្យ​បំពាន​ជាតិ​សាសន៍ មកលើ​តារាបាល់ទាត់ Raheem Sterling របស់​ក្លិប Man City អំឡុង​ជ័យជំនះ​២-០​របស់​ក្រុម Chelsea​នៅក្នុង​ទឹកដី​Stamford Bridge៕