ព័ត៍មានទាន់​ហេតុការណ៏
Search

បុណ្យខួប​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា​២០១៩ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​០៧ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយមាន​អ្នកចូលរួម​ប្រមាណ​៤០០០០​នាក់

ភ្នំពេញ ​៖ បុណ្យខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​២០១៩ គ្រោង​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​កម្មវិធី​នេះ​នឹង​មាន​អ្នកចូលរួម​ប្រមាណ​៤០០០០​នាក់ មកពី​អ្នក​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​និង​ប្រជាពលរដ្ឋ​គ្រប់ទិសទី​។

នេះ​បើ​យើង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​បញ្ចៀស​ចរាចរ​ក្នុងអំឡុងពេល​ប្រារព្ធ​បុណ្យខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​២០១៩ ចុះ​ថ្ងៃទី​៤ ខែមករា​នេះ។

ក្នុង​សេចក្ដីជូនដំណឹង​នេះ​បាន​ន័យ​ដើម​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជំរាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ អន្តរជាតិ​នឹង​រៀបចំ​ប្រារព្ធ​បុណ្យខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩​ស្ថិតនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយមាន​អ្នកចូលរួម​ប្រមាណ​៤០០០០​នាក់ មកពី​អ្នក​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​និង​ប្រជាពលរដ្ឋ​គ្រប់ទិសទី​។

ដើម្បី​ឲ្យ​ទិវា​ជ័យ​ជំនះ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប​របៀបរៀបរយ​សាធារណៈ ពិសេស​កាត់បន្ថយ​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការ​បញ្ចៀស​ចរាចរ​ជុំវិញ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​កម្មវិធី​ប្រារព្ធ​ទិវា​ត្រូវ​បានបញ្ចប់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​និង​ម្ចាស់​អាជីវកម្ម​ទាំងអស់ យោគយល់​អធ្យាស្រ័យ​និង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​ជូនដំណឹង​ខាងលើ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព ពិសេស​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114