ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ កុយ នាំ​យក​ថវិកា​ឧបត្ថម្ភ​ ជួយ​តារា​កំប្លែង​រួម​ជំនាន់​ នាយ សាន ម៉ៅ

ភ្នំពេញ ​៖​ តារា​កំប្លែង​ល្បីឈ្មោះ​ និង​មាន​ប្រជាប្រិយភាព​នាយ កុយ កាលពី​ថ្មីៗ​នេះ​ បាន​នាំ​យក​ថវិកា​និង​ទៅ​សួរ​សុខទុក្ខ​ដល់​តារា​កំប្លែង​រួម​ជំនាន់ ​នាយ សាន ម៉ៅ ដែល​ត្រូវបាន​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ជាថ្មី។ ខណៈដែល​ជំងឺ​បានធ្វើ​ទុក្ខ​ជាថ្មី​ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

បើតាម​ការរៀបរាប់​របស់​តារា​កំប្លែង​ នាយ កុយ បាន​និយាយថា ​ថ្ងៃនេះ​ ខ្ញុំបាទ​មក​សួរសុខទុក្ខ​សម្លាញ់​ សាន​ ម៉ៅ​ នៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​កាល់ម៉ែត និង​យក​ថវិកា​មួយចំនួន​យកមក​ជួយ​គាត់​ហើយ​ខ្ញុំ​បាន​ជួប​លោកគ្រូ​ពេទ្យ ប្រាប់ថា​ជំងឺ​របស់គាត់ ឈឺ​ច្រើន​មុខ​ពេក​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ជួយ​អស់ពី​កម្លាំងចិត្ត ហើយ​ខ្ញុំ​សូម​ជូនពរ​សម្លាញ់ សាន ម៉ៅ ឲ្យ​ឆាប់​ជា​និង​បាន​សម្ដែង​ជាមួយគ្នា​ទៀត​។​

ជាមួយគ្នា​នឹង​ដំណឹង​នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្ដែង​ក្តី​ព្រួយបារម្ភ​ និង​ផ្ញើ​សារ​ជូនពរ​ឲ្យ​តារា​កំប្លែង​ជើងចាស់​ នាយ សាន ម៉ៅ ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​ឆាប់​នេះ​ផង​ដែរ​។

​សូម​បញ្ជាក់​ថា​ តារា​កំប្លែង​នាយ សាន ម៉ៅ​ បាន​ចូល​សង្គ្រោះ​បន្ទាន់​កាលពី​ថ្មីៗ​នេះ​ ដោយសារ​ជំងឺ​បេះដូង​ចំហ​ និង​ហើម​សួត​។​

តាម​ការកត់សម្គាល់​តា​រា​កំប្លែង ​នាយ សាន ម៉ៅ ស្របពេល​ដែល​សាង​កេរ្តិ៍ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ​នាយ​មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជន​ទូទាំង​ប្រទេស​នោះទេ​ ពោលគឺ​នាយ​ ក៏​ទទួលបាន​ការលើក​សរសើរ​ពី​អត្តចរិត​រួសរាយ​រាក់ទាក់ដាក់​​​អ្នកគាំទ្រ​ផងដែរ​។​ មិនតែប៉ុណ្ណោះ​ នាយ សាន ម៉ៅ ក៏​ត្រូវបាន​អ្នក​សិល្បៈ​ដូចគ្នា​គាំទ្រ​ចំពោះ​សមត្ថភាព​ និង​ទេពកោសល្យ​ទៀត​ផង​៕