ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ជិះ​ម៉ូតូ​លឿន​មិនបាន​ប្រយ័ត្ន​ ដួល​ខ្លួនឯង ​របួសធ្ងន់​

​រតនគិរី​ ៖ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ បាន​ជ្រុល​ចង្កូត​ដួល​ដោយ​ខ្លួនឯង​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ខ្លួនឯង​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ ថ្ងៃ​សុក្រ ១៣​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ចំណុច​មុខ​វាលស្រែ​ជ្រៃ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​២៨៨- ២៨៩ ស្ថិត​ក្នុង​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់​។​

​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ សៀង សុខ​ហេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្រុមហ៊ុន​ខេ​សាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី រង​របួស​ធ្ងន់​។ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ​បើកបរ​ពី​ជើង​ទៅ​ត្បូង​។​

​នគរបាល​បន្តថា មូលហេតុ​អ្នកបើកបរ​ម៉ូតូ​ខាងលើ ខណៈ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ និង​មាន​ជង្ហុក​ផង​នោះ​ ក៏​បណ្ដាល​ឲ្យ​ដួល​ខ្លួនឯង​បោក​ទៅ​នឹង​ផ្លូវថ្នល់​តែម្ដង​។​

ក្រោយ​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​ឃុំ​ល្បាំ​ង​១ បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ និង​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​តាម​រថយន្ត​សង្គ្រោះ​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​។​

​ដោយឡែក ​ម៉ូតូ​១​គ្រឿង ត្រូវ​នគរបាល​ប៉ុស្តិ៍​ល្បាំ​ង​១​ ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ជនរងគ្រោះ​រួចរាល់​ហើយ​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114