ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្ញុង ខ្លោចចិត្ត​អាណិត​កូន​ប្រុស​ ក្រោយ​រង​របួស​ដេរ​៤​ថ្នេរ !

ភ្នំពេញ ៖ តារា​កំប្លែង​មាន​ប្រជាប្រិយភាព​ ស្ថិតក្នុង​ក្រុម​របស់​ នាយ ពែ​កមី គឺ​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ថ្មីៗ​នេះ​ បាន​ជួប​រឿង​មិន​សប្បាយចិត្ត​ ខណៈពេលដែល​កូនប្រុស​ជាទី​ស្រលាញ់​របស់​ខ្លួន​ត្រូវ​រង​របួស ​រហូត​ចូល​ពេល​មន្ទីរពេទ្យ​ដេរ​អស់​៤​ថ្នេរ​ បង្ក​ការ​ព្រួយបារម្ភ​ដល់​មហាជន​អ្នកគាំទ្រ​។​

បើតាម​ការ​រៀបរាប់​របស់​តារា​កំប្លែង ​អ្នកនាង ខ្ញុង បាន​និយាយថា​ កូនប្រុស​របស់ខ្លួន​ ឈ្មោះ ពីង​ពីង បាន​គ្រោះថ្នាក់​ដួល​កង់​រហូត​បែក​ចង្កា​ចូល​ដេរ​នៅ​មន្ទីរពេទ្យ​ចំនួន​៤​ថ្នេរ​ នេះ​ហើយ​ជា​លទ្ធផល​ដែល​និយាយ​មិន​ស្តាប់។ ប៉ុន្តែ​យ៉ាងណា​នាង​ក៏​មិនបាន​ខឹង​ ឬ ​ស្ដី​បន្ទោស​ឲ្យ​កូន​នោះ​ឡើយ ​ពោលគឺ​បាន​បង្ហាញ​ពី​ក្តី​អាណិតអាសូរ​ខ្លាំង​ចំពោះ​គ្រោះថ្នាក់​មួយ​នេះ​។​

តារា​កំប្លែង​ស្រី​ ដែល​សម្បូរ​វោហារ​សព្ទ​មិនចេះ​រីង​ស្ងួត​ បង្ក​ភាពសប្បាយ​រីករាយ​ដល់​ទស្សនិកជន​អ្នកនាង ស្រេង សុ​កាន់​ដា ( ខ្ញុង​)​បាន​បញ្ជាក់​ភ្ជាប់​ជាមួយ​រូបភាព​របស់​កូនប្រុស​ខ្លួន​មក​ថា ​បន្ទាប់ពី​ម៉ាក់​ឲ្យ ​ពីង​ពីង​ មើល​ខម​មិន​បងប្អូន​រួច គាត់​ប្រាប់​ម៉ាក់​ថា ​ម៉ា​ក់កូន​ចង់​អគុណ​បងប្អូន​។​ បន្ទាប់ពី​ទទួល​បាន​ការ​ដេរ​ចំនួន​៤​ថ្នេរ​រួចមក គឺថា​ស្ងាត់ស្ងៀម ដេក​ស្អាត អាណិត​កូន​ណាស់ ​តែ​ខឹង​ស្អប់​ប្រាប់​មិន​ស្តាប់​ឥឡូវ​បានសម្រេច​បួន​ថ្នេរ​។​

ទន្ទឹមគ្នា​នឹង​ការ​បង្ហាញ​អារម្មណ៍​អាណិត​កូន ​ក្នុងនាម​ជា​ម្តាយ​ពី​សំណាក់​ អ្នកនាង ខ្ញុង នេះដែរ ​ភ្លាមៗ​បានធ្វើ​ឲ្យ​មហាជន ​រួមទាំង​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​ក្តី​ព្រួយបារម្ភ​ និង​ផ្ញើ​សារ​ជូនពរ​ឲ្យ ពីង​ពីង កូន​របស់​នាង​ឆាប់​ជាសះស្បើយ​ពី​របួស​ផង​។​

មិនតែប៉ុណ្ណោះ ​ក៏មាន​ទស្សនិកជន​ខ្លះទៀត​បាន​លើក​សរសើរ ​និង​គាំទ្រ​ក្នុងនាម​ទឹកចិត្ត​នាង​ជា​ម្តាយ​ដែល​ចេះ​ស្រលាញ់​ និង​ព្រួយបារម្ភ​ចំ​ពពោះ​កូន​ផង​ដែរ​។​

ជាការ​កត់សម្គាល់​តារា​កំប្លែង ​អ្នកនាង ខ្ញុង ក្រោយ​ពេលដែល​មានឈ្មោះ​ល្បីល្បាញ​លើ​វិថី​សិល្បៈ​បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ ​ហាក់​មានការ​ប្រែ​មុខ​ប្រែ​មាត់​ខ្លាំង ​ទាំង​រូប​សម្រស់​ ក៏ដូចជា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ ​ខណៈដែល​អាជីព​កំប្លែង​ ក៏​អាច​បង្កើន​ចំណូល​បាន​ខ្ពស់​លើស​ពី​ការ​រំពឹងទុក​ផង​នោះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114