ព័ត៍មានទាន់​ហេតុការណ៏
Search

និស្សិត​ក្សេត្រសាស្ត្រ កសិកម្ម​ដាំ​បន្លែ​ក្នុងផ្ទះ​កញ្ចក់​ក្រោយ​រៀន​ទ្រឹស្តី

បន្ទាយមានជ័យ ៖ ​និស្សិត​ក្សេត្រសាស្ត្រ នៃ​មហាវិទ្យាល័យ​កសិកម្ម​និង​កែច្នៃ​ម្ហូបអាហារ សាកលវិទ្យាល័យ​មានជ័យ​(MCU) នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បាន​នាំ​គ្នា​ដាំ​បន្លែ​ក្នុងផ្ទះ​កញ្ចក់ ក្រោយពី​ពួក​បាន​រៀនសូត្រ​ទ្រឹស្តី​រួចមក​។

លោក​សំ ង៉ា សកលវិទ្យាធិការ​សាកលវិទ្យាល័យ​មានជ័យ​នេះ​ បាន​អះអាង​ឲ្យ​នៅ​ថ្ងៃទី​៤​ខែមករា​ ឆ្នាំ​២០១៩​ថា​ ដើម្បី​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត ប្អូនៗ​និស្សិត​ក្សេត្រសាស្ត្រ កសិកម្ម​បាន​រៀប​ចំ​ផ្ទះ​កញ្ចក់ Greenhouse និង​រាន​ដី​ដាំ​ស្ពៃ​តឿ ស្ពៃចង្កឹះ ផ្ទី និង​ខាត់ណា ក្នុង​ន័យ​ជា​ការ​សិក្សា ដក​ពិសោធន៍​។

លោក​បាន​បន្ត​ថា ពីមុន​ការ​ដំឡើង​ផ្ទះ​កញ្ចក់​នេះ មាន​អ្នក​ជំនាញការ​ជនជាតិ​អ៊ីស្រាអែល​និង​និស្សិត​ដែល​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ទីនោះ ដំឡើង តែ​វា​ចាស​ហើយ​ខូច​ទៅវិញ។​ តែ​ឥឡូវ​សាស្ត្រាចារ្យ​និង​និស្សិត​កម្ពុជា​នៅ​MCU នេះ អាចធ្វើ​បាន​ដោយ​ស្ទាត់ជំនាញ​ហើយ​។

លោក​បាន​បន្ត​ថា ​ហេតុនេះ បើ​លោកអ្នក​ត្រូវការ​អ្នក​ជំ​នាញ​សាងសង់​Greenhouse និង​បណ្តុះ​កូន​បន្លែ​ផ្សេងៗ សូម​ទាក់ទង​មហាវិទ្យាល័យ​កសិកម្ម​និង​កែច្នៃ​អាហារ​នៃ​សាកលវិទ្យាល័យ​មានជ័យ ផ្លូវជាតិ​លេខ​៥​ភូមិ​បាណយ​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​៕