ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ឃាត់ខ្លួន​យុវជន​៦​នាក់ ពាក់​ព័​ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់

ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល បាន​ឃាត់ខ្លួន​យុវជន​ក្មេងៗ​ចំនួន​៦​នាក់​ កាលពី​វេលា​អំឡុង​យប់​ថ្ងៃទី​៦ ឈាន​ចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ នៅក្នុង​មូលដ្ឋាន​ទឹកដី​ខណ្ឌ​សែន​សុខ ដោយ​ចោទ​ប្រកាន់ ពួកគេ​ពី​បទ​បាន​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់​។

តាម​របាយការណ៍​ផ្លូវការ​របស់​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​ឃាត់​នៅ​តាម​ផ្លូវ​លេខ​២០០៤​ម្តុំ​មុខ​ក្លឹប​ផ្លេ ក្នុង​សង្កាត់​អូរ​បែកក្អម ​ឃាត់ខ្លួន​បាន ចំនួន​៥​នាក់​ក្រោយពេល​ត្រួតពិនិត្យ​ល្បាយ​ទឹកនោម រក​ឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​។ ក្រោយមក​នៅ​វេលា​ម៉ោង​១​កន្លះ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ ឃាត់​បាន​ម្នាក់ទៀត​នៅ​តាម​ផ្លូវ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ ១.​សំ សីឡា អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ម្តុំ​សង្កាត់​ស្ទឹង​មាន​ជ័យ​។ ២. ធឿន ឆៃ អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រា សង្កាត់ស្ទឹងមានជ័យ​។ ៣.​ឈ្មោះ យែ​ន ឃីម អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ។ ៤.​ឈ្មោះ រឹម សារ៉េត អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​។ ៥.​ឈ្មោះ ប៉ែន ផានិត អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​សែន​សុខ​។ ៦.​ឈ្មោះ រឿន ឌឿ​ន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ។

ប៉ូលិស​និយាយ​ថា ពួកគេ​ទាំង​៦​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ហើយ​តាមច្បាប់​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នឹង​ត្រូវ​តែ​បញ្ជូន​ខ្លួន​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​មាន រយៈពេល​ចន្លោះ​ពី៣​ខែ​ទៅ​១​ឆ្នាំ បើ​ព្យាបាល​ជាសះស្បើយ​ទើប​អាច​ចេញពី​មណ្ឌល​កែប្រែ​បាន តែបើ​ជន​ដដែល​នេះ​មិន​រាងចាល​នៅតែ​ប្រព្រឹត្ត​ការ​សេព​(​ប្រើប្រាស់​)​ថ្នាំញៀន​ដដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ (​គុក​)​ព្រៃ​ស​វិញ​ម្តង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114