ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង សោ​ភ័​ណ្ឌ កៀក​ស្មារ​និង​ធន់ ចាន់​តាក់ ឡើង​ដណ្តើម​ប្រាក់​លាន​និង​កីឡាករ​ថៃ​

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​របស់​ក្លិប​ម្កុដ​រាជសីហ៍ កៀក​ស្មា​និង​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់​តាក់ អ្នក​ប្រដាល់​នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ឡើង​ដណ្តើម​ប្រាក់​លាន​និង​កីឡាករ​ថៃ​បូ​ងើ​ន មួយ​ថៃ​យី​ម និង​កីឡា​ករចៅ​ប៊​យ ស​.​សុផាត នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩។

កីឡាករ​ជើង​ខ្លាំង​រឿង សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរ​ប្រកួត​ណាស់​ព្រោះ​រូបគេ ប្រកួត​មិន​ចេះ​លាក់​កម្លាំង​ និង ​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ថែមទៀត​។ ដោយ​អ្នក​ប្រដាល់​រូបនេះ មានបទពិសោធន៍​និង​តិចនិក​ក្នុង​ការ​ប្រកួត​ច្រើន​ទាំង​ការប្រកួត​លក្ខណៈ​មិត្តភាព​ជាតិ និង​អន្តរជាតិ ជាង​១០០​ប្រកួត​ទៅ​ហើយ ហើយក៏​បាន​ឈ្នះ​ពាន​និង​ខ្សែក្រវាត់​ជាច្រើន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

កីឡាករ​ដែល​មាន​ដើមកំណើត នៅ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល រឿង សោ​ភ័​ណ្ឌ មួយរយៈ​ពេល​ចុង​ក្រោយនេះ​មានការ​រីកចម្រើន​ជាង​មុន​ច្រើន​ទាំង​ស្នៀតគុណ​ទាំង​កម្លាំង​ស៊ុ​ហ្វ ពោលគឺ​គេ​ហ្វឹកហាត់​បានជា​ប់លាប់ ធ្វើ​ឲ្យ​កម្លាំង​ស៊ុ​ហ្វ​របស់​គេ​ធានា​បាន​ក្នុង​ការ​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហា​ឡើយ​។ ចាំ​មើល​ជួប​ជាមួយ​កីឡាករ​ថៃ បូ​ងើ​ន មួយ​ថៃ​យី​ម​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នេះ​រឿង សោ​ភ័​ណ្ឌ អាច​រក្សា​ការ​ឈ្នះ​របស់​ខ្លួន​បាន​ទៀត ឬ ​យ៉ាងណា​?

ដោយឡែក​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់​តាក់ បច្ចុប្បន្ន​កំពុង​ទទួល បានការ​គាំទ្រ​យ៉ាងច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការ​ចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត ជាពិសេស​រូបគេ​ចូលចិត្ត​ប្រើ​ស្នៀត​កណ្តាប់​ដៃ​និង​កែង ដែល​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏បាន ចូល​កៀក​ក៏បាន ដើម្បី​ផ្ដួល​គូប្រកួត​របស់​ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​ដ៍​ខ្លាំង​របស់​គេ​ផង​នោះ ធ្វើ​ឲ្យ​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវបាន​ចុះចាញ់​ជា​បន្តបន្ទាប់​។

ក្រុម​អ្នក​តាមដាន​កីឡាប្រដាល់​និយាយ​ថា កីឡាករ ធន់ ចាន់​តាក់ ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ចៅ​ប៊​យ ស​.​សុផាត ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ គ​.​ក្រ​នេះ ប្រាកដជា​ឈ្នះ​លើ​កីឡាករ​ថៃ​ជាក់​ជាមិនខាន បើ​គេ​ហាត់​បាន​ដិតដល់​ហើយ​វាយ​មិន​កម្រោល ដូច​កាល​កន្លងមក ព្រោះ​ស្នៀត​កែង​ដែល​ជា​ស្នៀត​មុត​ស្រួច​របស់​គេ​វាយ​បាន​គ្រប់​កាលៈទេសៈ ហើយ​លឿន​ទៀត​ផង គ្រាន់តែ​វាយ​ហើយ​មិនសូវ​ការពារ​វិញ​ធ្វើ​ឲ្យ​គូប្រកួត​ដឹង​ពី​ចំណុចខ្សោយ​ទាំងនេះ​។ ចាំ​មើល​កីឡាករ​ធន់ ចាន់​តាក់ អាច​យកឈ្នះ​លើ​កីឡាករ​ថៃ​ចៅ​ប៊​យ ស​.​សុផាត បាន​ដែរ ឬ ​យ៉ាងណា​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114