ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​TV5 Knock Out លើកចុងក្រោយ គួ​ន ប៊ុន​ហ៊ីម ជួប ជា ចំរើន , ជ័យ ប៊ុន​សង់ ជួប យ៉​ន ពិសី​

•​​ឡុង ឡា សាក​កណ្ដាប់ដៃ​ជាមួយ ឈាង រ៉ៃ
ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.Cement ទម្ងន់ ៥៧​គីឡូក្រាម​លើស​ង្វៀន TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មករា ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត លើកចុងក្រោយ​ក្នុង​ជម្រុះ​ជុំ​ទី​២ ដែលមាន​អ្នក​ប្រដាល់​៤​រូប ដើម្បី​ដណ្តើមយក​កៅអី​សម្រាប់​ជុំ​ទី​៣ ដែល​ជា​ជុំ​១​ ភាគ​៤​ ផ្ដាច់ព្រ័ត្រ​(៨​នាក់​ចុងក្រោយ​)​បន្តទៀត​។​
​ ​
សម្រាប់​ការប្រកួត​ជម្រុះ​លើកចុងក្រោយ​នេះ គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី ខេត្ត​បាត់​ដំបង នឹង​ជួប​ប្រកួត​ជាមួយ​ជា ចំរើន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា។

ការប្រកួត​ក្នុង​ជុំ​ទី​២​នេះ ប្រកួត​តែ​បី​ទឹក​ដូច​កាល​ប្រកួត​ក្នុង​ជុំ​ទី​១​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។​
​ ​រវាង​គួ​ន ប៊ុន​ហ៊ីម និង ជា ចំរើន នេះ ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ដូច្នេះ ជាការ​ជួបគ្នា​លើក​ទី​១ សម្រាប់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ។ គួ​ន ប៊ុន​ហ៊ីម ជា​អ្នក​ប្រដាល់​ជើងចាស់ ឯ ជា ចំរើន​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។

ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​រវាង​គួ​ន ប៊ុន​ហ៊ីម និង ជា ចំរើន នេះ ក្រុមអ្នកវិភាគ​ប្រដាល់​បាន​អះអាងថា គួ​ន ប៊ុន​ហ៊ីម នឹង​បាន​ឡើងទៅ​វគ្គ​បន្ត ព្រោះថា​ប៊ុន​ហ៊ីម ដែល​គេ​ដឹង​ច្បាស់​ថា ជា​ចាស់​និង​ជា​ជើង​ខ្លាំង​យូរហើយ គេ​វាយ​ស៊ូ​ខ្លាំងណាស់​។ ប៊ុន​ហ៊ីម មាន​ផ្លែ​កណ្តាប់ដៃ និង​ជង្គង់​ល្អ ហើយ​ថែម​ទាំង​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត។ ចាំមើល តើ​ជា ចំរើន អាច​តស៊ូ​ជាមួយ​ប៊ុន​ហ៊ីម បាន ឬ​អត់? ។​

គួ​ន ប៊ុន​ហ៊ីម ប្រកួត​ក្នុង​ជុំ​ទី​១ គេ​បាន​យកឈ្នះ​រិ​ទ្ធ ប្រាក់​ប៊ិន ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ​ដាច់​តែម្តង។ ចំណែក ជា ចំរើន​ ប្រកួត​ជុំ​ទី​១ គេ​វាយ​ឈ្នះ​ម៉ៃ សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធី​ជ័យ ដោយ​ពិន្ទុ​មិន​ឯកច្ឆ័ន្ទ។​

​ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នារ​វាង ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង យ៉​ន ពិសី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា។ ​ជ័យ ប៊ុន​សង់ ជា​អ្នក​ប្រដាល់​ខ្លាំង​ជើងចាស់ ឯ យ៉​ន ពិសី​ជា​អ្នក​ប្រដាល់​ខ្លាំង​ស្រករ​ក្រោយ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ដែរ​កន្លងមក។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ? តែ​យ៉ាងណា ជ័យ ប៊ុន​សង់ គេ​មាន​កលល្បិច​និង​បទពិសោធន៍​លើ​រេញ​ច្រើនជាង​យ៉​ន ពិសី ។ ប៉ុន្តែ ប៊ុន​សង់ ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាល​យ៉​ន ពិសី បានដែរ ព្រោះ​យ៉​ន ពិសី នេះ គេ​ក៏​វាយ​ខ្លាំង​និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ។​ ចាំមើល រវាង​ជ័យ ប៊ុន​សង់ និង យ៉​ន ពិសី តើន​រណា​នៅ នរណា​ដើរ​ចេញពី​ការប្រកួត​នេះ?។​

សូមបញ្ជាក់ថា កាលពី​ជុំ​ទី​១ ជ័យ ប៊ុន​សង់ បាន​វាយ​ឈ្នះ​លីន វិបុល អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ហើយ​យ៉​ន ពិសី គេ​វាយ​ឈ្នះ​អាន ទាវ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ​ដែរ។​

ចំពោះ ការប្រកួត​ជាល​ក្ខ​ណះ​មិត្តភាព​អន្តរជាតិ​វិញ​នោះ ឡុង ឡា អ្នក​ប្រដាល់​ក្លិប​សែន​សុខ កីឡា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈាង រ៉ៃ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​
​ ​
ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។ ​ជា​លើក​ទី​២​ប៉ុណ្ណោះ ដែល​ឡុង ឡា បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ ចាំមើល ការជួបគ្នា​លើក​នេះ ឡុង ឡា អាចមាន​វាសនា​បានឈ្នះ​ឈាង រ៉ៃ ឬ​អត់?។​

ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​នួន រ៉ា​ថេ​ន អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្តព្រៃវែង។ ​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។ មិន​ដឹងថា​ឆាយ មាស គេ​អាច​យកឈ្នះ​នួន រ៉ា​ថេ​ន បានដែរ​ឬ​អត់​នោះទេ​?៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114