ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្កា​ម៉ោង​១០​របស់​ខ្មែរ​ នឹង​ផុត​ពូជ​ បើសិនជា​ប្រជាពលរដ្ឋ​រវល់​តែ​យក​ពូជ​ផ្កា​ពី​ប្រទេស​ជិត​មក​ដាំ​ក្នុងស្រុក

ភ្នំ​ពេ​ញ ៖ តាម​ប្រសាសន៍​លោកតា​ហម កប ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្រាំង​ដៃ ​ឃុំធ្លក ​ស្រុក​ទ្រាំង ​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន​ច្រើនតែ​នាំ​ពូជ​ផ្កា​ពី​ប្រទេសជិតខាង​មក​បណ្តុះ​ដាំ​នៅក្នុង​ស្រុក​ដោយ​បំភ្លេច​ពូជ​ផ្កា​ដើមកំណើត​របស់​ខ្មែរ​យើង​អស់ហើយ​។

លោកតា​បន្តថា​ ជាក់ស្តែង​ដូចជា​ផ្កា​ម៉ោង​(​ដប់​)​ដែល​ពី​ដើម​មក​គឺជា​ផ្កា​ដ៏​ស្រស់ស្អាត​ហើយ​ងាយ​និង​ដុះ​ព្រមទាំង​មាន​សម្រស់​ល្អ​ស្អាត​ខ្លាំង​ណាស់​។ ប៉ុន្តែ​នៅ​អំឡុង​ប្រមាណ​ជាង​១០​ឆ្នាំ​កន្លង​មក​គឺ​មិនដែល​បានឃើញ​ផ្កា​ម៉ោង​(​ដប់​) ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​យក​មក​ដាំ​នៅក្នុង​សួន​ទៀត​ឡើយ​ ដោយ​ម្នាក់ៗ​យកតែ​ពូជ​ផ្កា​ពី​បរទេស​មក​ដាំ​ជំនួស​។

លោកតា​ហម កប បាន​បន្ត​ថា ​សព្វថ្ងៃនេះ​ពូជ​ផ្កា​ម៉ោង​(​ដប់​)​និង​ផុត​ពូជ​បើសិនជា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​យកមក​ដាំ​។ តែ​ទោះជា​យ៉ាងណា​គេ​បានឃើញ​ប្រភេទ​ផ្កា​ដ៏​ល្អ​ស្អាត​នេះ​បែរ​ជា​ទៅ​ដុះ​នៅតាម​ទី​ស្រែ​ជនបទ​ទៅវិញ​។ ចំណែក​ក្នុង​ទីក្រុង​វិញ​សឹងតែ​គ្មាន​៕