ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ សា​វិ​ន អាច​យកឈ្នះ Chheng Raiy បាន​ឬ​អត់​?

សុខ សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Chheng Raiy ក្នុងការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​លើស​ង្វៀន​TV5 ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅរ៍​ ទី​១២​ ខែ​មករា ឆ្នាំ​​២០១៩​នេះ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​

លោក សេង ក​ដិ​កា អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​TV5 ឲ្យ​ដឹងថា សុខ សា​វិ​ន ត្រូវបាន​ជ្រើសរើស​អោយ​ឡើង​ប្រកួត​ជាមួយ​ថៃ Chheng Raiy នេះ ជំនួស​ឲ្យ​ឡុង ឡា ដែល​គេ​មាន​បញ្ហា​សុខភាព មិន​អាច​ឡើង​ប្រកួត​បាន​នោះ។​

Chheng Raiy នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើន​ទេ​កន្លងមក គឺ​ទើបតែ​មក​ជា​លើក​ទី​១ ប៉ុណ្ណោះ។ បើតាម​លោក សេង ក​ដិ​កា អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​TV5 ឲ្យ​ដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង វាយ​ខ្លាំង។ Pich Vichhean ប្រកួត​បាន​ចំនួន​៦៨​លើក ដោយ​ឈ្នះ​៥៤​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។​

តែ​យ៉ាងណា មក​ប៉ះ​ជាមួយ សុខ​សា​វិ​ន ដែលជា​ជើង​ខ្លាំង​របស់​កម្ពុជា​យើង​នេះ Chheng Raiy រឹតតែ​ពិបាក​ទប់ទល់​ជាង​ប៉ះ​ជាមួយ​ឡុង ឡា ទៅទៀត។

សុខ សា​វិ​ន គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​គឺ​ស្នៀត​កែង​និង​ស្នៀត​ជង្គង់ ហើយ​គេ​ខ្ពស់ និង​មាន​ចិត្ត​ប្រដាល់​ធំ​ថែមទៀត។ ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន ៩៣​លើក សា​វិ​ន វាយ​ឈ្នះ​៦៦​លើក ចាញ់​២២​លើក និង​ស្មើ​០៥​លើក។ ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ សុខ សា​វិ​ន គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Suay Ngam ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​០១​ធ្នូ​កន្លងទៅនេះ។​ ចាំ​មើល សុខ​សា​វិ​ន ជួប Chheng Raiy លើក​នេះ តើ​គេ​អាច​យកឈ្នះ​បាន​ទៀត​ដែរ​ឬ​អត់?៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114